ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បំពាក់​កាមេរ៉ា​សុវត្ថិភាព​តាម​ភ្លើងស្តុប ​រឹត​បន្តឹង​ច្បាប់​ចរាចរ​ណ៍-​ពង្រឹង​សន្តិសុខ​ ក្នុង​រាជ​ធានីភ្នំពេញ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖​ កាមេរ៉ា​សុវត្ថិភាព​តាម​ភ្លើងស្តុប​ចំនួន​២០​ទីតាំង ដែល​រហូត​មក​ដល់​ពេល​នេះ​បំពាក់​បាន​ចំនួន​​១៧​ទីតាំង​ហើយ បើ​មិន​មានការ​រាំងស្ទះ​អ្វី​ទេ​នោះគ្រោង​នឹង​​បញ្ចប់​នៅ​ស​ប្តា​ហ៏​ក្រោយ

រាជធានី​ភ្នំពេញ ៖​ កាមេរ៉ា​សុវត្ថិភាព​តាម​ភ្លើងស្តុប​ចំនួន​២០​ទីតាំង ដែល​រហូត​មក​ដល់​ពេល​នេះ​បំពាក់​បាន​ចំនួន​​១៧​ទីតាំង​ហើយ បើ​មិន​មានការ​រាំងស្ទះ​អ្វី​ទេ​នោះគ្រោង​នឹង​​បញ្ចប់​នៅ​ស​ប្តា​ហ៏​ក្រោយ ក្នុង​បំណង​ដើម្បី​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ​​ពិសេស​ពង្រឹង​សន្តិសុខ និង​សណ្តាប់​ធ្នាប់​នៅ​​ក្នុង​រាជ​ធានីភ្នំពេញ​ ឲ្យ​កាន់តែ​ប្រសើរ​ឡើង ។

លោក​វរសេនីយ៍ទោ សោម ធា​រិ​ទ្ធ នាយការិយាល័យ​ទូរស័ព្ទនៃ​នាយកដ្ឋាន​វិទ្យុទាក់ទង អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ ដែល​ដឹកនាំ​កម្លាំង​ចុះ​បំពាក់កាមេរ៉ា​សុវត្ថិភាព​នៅ​តាម​ភ្លើងស្តុប​បាន​ឲ្យ​កោះសន្តិភាព​ដឹង​តាម​រយៈ​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​៣ ​សីហា​ ​ថា ពេល​នេះ​កម្លាំង​សមត្ថកិច្ច​កំពុង​បំពាក់​កាមេរ៉ា​សុវត្ថិភាពនៅ​ភ្លើងស្តុប​ច្រមុះជ្រូក​ក្បាលថ្នល់ ។

ការងារ​បំពាក់​កាមេរ៉ា​តាម​ភ្លើងស្តុប​នេះ ចាប់ផ្តើម​​តាំងពី​ថ្ងៃ​ទី​១៣​ កក្កដា​ ២០១៥ ​​រហូត​ដល់ថ្ងៃ​ទី​៣ ​សីហា​ គឺ​អនុវត្ត​ន៏​បាន​ចំនួន​១៧​ទីតាំង​ហើយ ក្នុង​ចំណោម​២០​ទីតាំង នៅ​រាជ​ធានី​ភ្នំពេញ ដែល​ជា​ជំនួយ​របស់​ក្រសួង​សន្តិសុខ​ប្រទេស​ចិន ។ ហើយ​ការងារ​​​ខាង​លើនេះ​ ​នៅ​សល់​តែ​​ចំនួន​៣​ទីតាំង​ទៀត​ប៉ុណ្ណោះ ដែល​ត្រូវ​រង់​​ចាំ​ឧ​បករ​ណ៏​បន្ថែម បើ​មិន​មានការ​រាំងស្ទះ​ទេ​នោះ គ្រោង​នឹង​បញ្ចប់​នៅ​អំឡុង​ស​ប្តា​ហ៏​ក្រោយ​នេះ​តែ​ម្តង ។

យោង​តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា កាមេរ៉ា​សុវត្ថិភាព​នេះ​មាន​ចំនួន​២០០​គ្រឿង ​​នឹង​ត្រូវ​បំពាក់​តាម​ទីតាំង​ចំនួន​២០​ក្នុង​រាជធានី​ភ្នំពេញ​ មាន​ ​១-​នៅ​ស្តុ​ប​ច្រមុះជ្រូក​ក្បាលថ្នល់​ ២-​ស្តុ​ប​ចំការមន ​៣-ស្តុ​ប​ក្រសួងមហាផ្ទៃ ​៤-​ស្តុ​ប​ពេ​ទ្រ​ចិន​ ​៥-​ស្តុ​ប​បូកគោ ៦-​ស្តុ​ប​ទូត​អា​ល្លឺម៉​ង់​ផ្លូវ​សម្តេច​ប៉ាន ៧-​ស្តុ​ប​ផ្សារ​អូរ​ឫ​ស្សី ៨-​ស្តុ​ប​ផ្សារ​ថ្មី ​៩-​ស្តុ​ប​សណ្ឋាគារ​ណា​ន់​ជី​ង ១០-​ស្តុ​ប​សួន​កា​ណា​ឌី​យ៉ា ១១-​ស្តុ​បដីអ៊ិន ១២-​ស្តុ​ប​សន្ធរ​មុខ ១៣-​ស្តុ​ប​ម៉ុង​ឌី​យ៉ា​ល់ ១៤-​ស្តុ​ប​ទេព​ផ​ន ​១៥-​ស្តុ​ប​អាង​ទឹកអូរ​ឡាំ​ពិ​ក ​១៦-​ស្តុ​ប​ផ្សារ​ដើម​គរ ​១៧-​ស្តុ​ប​ផ្សារ​ដេប៉ូ ១៨-​ស្តុ​ប​នាង​គ​ង្ហី​ង​វត្ត​ព្រះពុទ្ធ​មានបុណ្យ ​១៩-​ស្តុ​ប​ច្បារ​អំពៅ​ និង​២០-​ស្តុ​ប​អូ​ឡាំ​ពិ​ក ។

ព័ត៌មាន​ពិស្តារ​មាន​ផ្សាយ​ជូននៅ​លើទំព័រ​កាសែត​កោះសន្តិភាព