ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលក់​ឱសថ​បុរាណ​ម្នាក់​តូចចិត្ត​ឪពុក​ម្តាយ​ស្តីបន្ទោស​ចង.ក​ធ្វើ​អត្តឃា.ត

8 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ បុរស​អ្នកលក់​ឱសថ​បុរាណ​ម្នាក់​ឈ្មោះ ម៉ា​ន ភារ​ម្យ ហៅ​ដូង អាយុ​២៥​ឆ្នាំ បាន​សំរេចចិត្ត​គិត​ខ្លី​ចង.ក​ធ្វើ​អត្តឃា.ត​នៅ​លើ​ផ្ទះ​ឈើ​របស់​ខ្លួន​ដោយសារ​តែ​តូចចិត្ត​នឹង​ឪពុក​ម្តាយ​ស្តីបន្ទោស ។ ហេតុការណ៍​ភ្ញាក់​ផ្អើល​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១១ និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២ សីហា ២០១៥

ខេត្ត​ត្បូងឃ្មុំ ៖ បុរស​អ្នកលក់​ឱសថ​បុរាណ​ម្នាក់​ឈ្មោះ ម៉ា​ន ភារ​ម្យ ហៅ​ដូង អាយុ​២៥​ឆ្នាំ បាន​សំរេចចិត្ត​គិត​ខ្លី​ចងក​ធ្វើ​អត្តឃាត​នៅ​លើ​ផ្ទះ​ឈើ​របស់​ខ្លួន​ដោយសារ​តែ​តូចចិត្ត​នឹង​ឪពុក​ម្តាយ​ស្តីបន្ទោស ។ ហេតុការណ៍​ភ្ញាក់​ផ្អើល​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១១ និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២ សីហា ២០១៥ ស្ថិត​នៅ​ភូមិ​វាល​ខ្នាច ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ។

លោក​វរ​សេនី​យ៏​ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ​បាន​ប្រាប់​ឲ្យ​ដឹង​ថា បុរស​ឈ្មោះ ដូង តែងតែ​ចេញពីផ្ទះ​ទៅ​លក់​ឱសថ​បុរាណ​ទៅ​តាម​បណ្តា​ស្រុក​ឆ្ងាយ​ៗ ដោយ​រយៈពេល​៣-៤​ថ្ងៃ​ទើប​ត្រឡប់​មក​ផ្ទះ​វិញ​ម្តង បាន​ប្រាក់​គ្រាន់បើ​សម្រាប់​ផ្ត​ត់​ផ្គង់​ជីវភាព​គ្រួសារ ។ លោក​​បន្ត​ថា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២ សីហា បុរស​លក់​ឱសថ​បុរាណ​រូប​នេះ​បាន​ឡើង​ទៅ​លើ​ផ្ទះ​យក​ខ្សែ​នីឡុង​ពណ៌​ខ្មៅ​ប្រវែង​១,៣០​ម៉ែត្រ​ទៅ​ចងក​នឹង​ធ្នឹម ដែល​មានកំ​ពស់​២,៣០​ម៉ែត្រ​ពី​រនាប​ផ្ទះ ជា​ហេតុ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ សង្ស័យ​តូចចិត្ត​នឹង​ឪពុក​ម្តាយ​ស្តីបន្ទោស​ហើយ​មើលទៅ ។

បន្ទាប់​មក​ក្មួយ​ស្រី​អាយុ​៩​ឆ្នាំ បាន​ឡើង​ទៅ​លើ​ផ្ទះ​ឃើញ​ទូរទស្សន៍​បើក​ចោល តែ​មិន​បានឃើញ​បុរស​ឈ្មោះ ដូង នោះ​ទេ លុះ​ពេល​ដែល​ដើរ​ទៅ​អើត​មើល​ក្នុង​បន្ទប់​ស្រាប់តែ​ឃើញ​បុរស​នេះ​ចងក​ធ្វើ​អត្តឃាត​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​សមាជិក​ក្រុម​គ្រួសារ ។ ព្រម​ជាមួយ​នោះ​មន្ត្រី​នគរបាល​ប៉ុស្តិ៍​បាន​រាយការណ៍​ទៅ​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​ចុះ​ទៅ​ពិនិត្យ​ឃើញ​ថា បុរស​នេះ​ពិតជា​បាន​ចងក​ធ្វើ​អត្តឃាត​ពិតប្រាកដ​មែន  ។

អ្នកស្រី ហ៊ា​ប ប៊​ន់ អាយុ​៥១​ឆ្នាំ ត្រូវជា​ម្តាយ​របស់​បុរស​រង​គ្រោះ​ខាងលើ​បាន​ឲ្យ​ដឹង​ថា  នៅ​ល្ងាច​ថ្ងៃ​ទី​១ សីហា ២០១៥ កូនប្រុស​របស់​គាត់​ឈ្មោះ ដូង  បាន​ត្រឡប់​មក​ពី​លក់​ឱសថ​បុរាណ​វិញ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​២ សីហា ស្រាប់តែ​កូនប្រុស​មាន​ទឹកមុខ​ស្រងូតស្រងាត់​ខុស​ពី​ធម្មតា គាត់​មាន​បំណង​នឹង​យក​ទៅ​ឲ្យ​ព្រះសង្ឃ​ស្រោច​ទឹក​រំដោះគ្រោះ តែ​មិន​ទាន់​បាន​ទៅ​ភ្លាម​ៗ​នោះ​ទេ ព្រោះតែ​ជាប់រវល់​ដើរ​លក់​នំអាកោ​នៅ​ក្នុងភូមិ លុះ​ពេល​ដែល​មក​ដល់​ផ្ទះ​វិញ កូនប្រុស​បាន​ចងក​ធ្វើ​អត្តឃាត​ស្លាប់​បាត់​ទៅ​ហើយ ។

ចំណែក​ប្រពន្ធ​របស់​បុរស​ខាងលើ​ឈ្មោះ  ងួ​ន សុ​គា អាយុ​២៣​ឆ្នាំ បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ពេល​មុន​កើតហេតុ​នាង​កំពុង​តែ​អង្គុយ​ចិត​ផ្លែ​ម្រះ​ដើម្បី​ធ្វើ​ម្ហូប ប្តី​របស់​នាង​បាន​ងូតទឹក​នៅ​ក្រោមផ្ទះ បន្ទាប់​មក​ក៏​បាន​ឡើង​ទៅ​លើ​ផ្ទះ​ថា ទៅ​មើល​កីឡាកាស​ក្នុង​កម្មវិធី​ទូរទស្សន៍ ថែម​ទាំង​បាន​បើក​សំលេង​ឮ​ទៀត​ផង ។ មួ​យស​ន្ធុះ​ក្រោយមក​ពេល​ដែល​ក្មួយ​ស្រី​ឡើង​ទៅ​លើ​ផ្ទះ​ស្រាប់តែ​ឃើញ​ប្តី​របស់​គាត់​បាន​ចងក​ធ្វើ​អត្តឃាត​បញ្ចប់ជីវិត​នៅ​ក្នុង​បន្ទប់​លើ​ផ្ទះ ៕