ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅ​រក​ខ្យង​មក​ធ្វើ​ម្ហូប​ត្រូវ​រន្ទះបា.ញ់​ស្លា.ប់​ចោល​ប្រពន្ធ​និង​កូន​៤​នាក់​ឱ្យ​នៅ​កំព្រា

8 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ ដោយសារ​តែ​ជីវភាព​ក្រីក្រ បុរស​ម្នាក់​ឈ្មោះ រស់ សុខុម អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​ធ្នង់ ឃុំ​មង់​រៀវ ស្រុក​ត្បូងឃ្មុំ បាន​ចេញពីផ្ទះ​ទៅ​រក​ខ្យង​យក​មក​ធ្វើ​ម្ហូប តែ​បែរជា​ត្រូវ​រន្ទះបា.ញ់​ស្លា.ប់យ៉ាង​អ​ណោ​ច​អ​ធ័​ម​បំផុត ។

ខេត្ត​ត្បូងឃ្មុំ ៖ ដោយសារ​តែ​ជីវភាព​ក្រីក្រ បុរស​ម្នាក់​ឈ្មោះ រស់ សុខុម អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​ធ្នង់ ឃុំ​មង់​រៀវ ស្រុក​ត្បូងឃ្មុំ បាន​ចេញពីផ្ទះ​ទៅ​រក​ខ្យង​យក​មក​ធ្វើ​ម្ហូប តែ​បែរជា​ត្រូវ​រន្ទះបាញ់​ស្លាប់យ៉ាង​អ​ណោ​ច​អ​ធ័​ម​បំផុត ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ចន្លោះ​ម៉ោង​១ និង​៣០​នាទី​រសៀល​ទៅ​ម៉ោង​៣​រសៀល ថ្ងៃ​ទី​៣០ កក្កដា ២០១៥ ចំងាយ​ប្រហែល​៥០០​ម៉ែត្រ​ពី​ភូមិ ។

លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ​បាន​ប្រាប់​ឲ្យ​ដឹង​ថា បុរស​ខាងលើ​បាន​ចេញពីផ្ទះ​តែ​ម្នាក់ឯង ដើរ​កាត់​តាម​វាលស្រែ​មួយ​ទៅ​វាលស្រែ​មួយ​ដើម្បី​រក​ខ្ច​ង​នៅ​កាលពី​រសៀល​ថ្ងៃ​ខាងលើ បន្ទាប់​មក​មេឃ​ក៏​បាន​បង្អុរ​ភ្លៀង​ធ្លាក់​ជា​ខ្លាំង​ដោយ​មាន​ផ្លេកបន្ទោរ​ខ្វាត់ខ្វែង​លើ​អាកាស ព្រម​ទាំង​ផ្គរ​រន្ទះ​ទៀត​ផង ចៃដន្យ​បាន​បាញ់​ត្រូវ​បុរស​ឈ្មោះ សុខុម ស្លាប់​ដោយ​មិន​មាន​អ្នក​ណា​ដឹង​ឡើយ ។

លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន បន្ត​ថា រហូត​ដល់​វេលា​ម៉ោង​៥​ល្ងាចមិនឃើញ​ប្តី​ត្រឡប់​មក​ផ្ទះ​វិញ​ក៏​មានការ​សង្ស័យ ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ទេព សុខា  រួម​នឹង​សមាជិក​ក្រុមគ្រួសារ​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ចេញ​ទៅ​តាម​រក ក៏​បានឃើញ​ប្តី​ស្លាប់​នៅ​វាលស្រែ ដោយ​មាន​ស្នាម​ឆេះ​រោល​សក់​ក្បាល និង​មួក​ផ្នែក​ស្តាំ មាន​ស្នាម​ផ្សែង​រោល​មួយ​ចំហៀង​ខ្លួន ។ ជាមួយ​គ្នា​នោះ​ដែរ​ក៏​បានបង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​សព​ផង​ដែរ ហើយ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា បុរស​នេះ​ពិតជា​បាន​ស្លាប់​ដោយ​ត្រូវ​រន្ទះបាញ់​ស្លាប់​ពិតប្រាកដ​មែន ។

លោក​អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ​បញ្ជាក់​ថា សព​ត្រូវ​បាន​សាច់ញាតិ​នាំ​យក​មក​ផ្ទះ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ក្រោម​សំឡេង​ទួញ​សោក​របស់​ប្រពន្ធ និង​កូន​៤​នាក់ ៕