ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចាប់ខ្លួន​ស្ត្រី​២​នាក់​ម្តាយ​និង​កូន​ពាក់ព័ន្ធ​ជូ​ញ​ដូរ​គ្រឿងញៀ.ន

8 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ស្ត្រី​សង្ស័យ​២​នាក់​ម្តាយ​និង​កូន​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឡោម​ព័ទ្ធ​ចាប់ខ្លួន​បាន​ដោយ​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀ.ន​ដ៏​សកម្ម ។ ប្រតិបត្តិការ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣០ កក្កដា ២០១៥

ខេត្តកំពង់ចាម ៖ ស្ត្រី​សង្ស័យ​២​នាក់​ម្តាយ​និង​កូន​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឡោម​ព័ទ្ធ​ចាប់ខ្លួន​បាន​ដោយ​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម ។ ប្រតិបត្តិការ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣០ កក្កដា ២០១៥ ស្ថិត​នៅ​ភូមិ​ព្រែក​ដំបូក​ក្រោម ឃុំ​ព្រែក​ដំបូក ស្រុក​​ស្រី​សន្ធរ ដោយ​ដកហូត​បាន​ថ្នាំ​ញៀន​៣​កញ្ចប់ ឧបករណ៍​វេច​ខ្ចប់​ជា​ច្រើន ។

លោក​វរសេនីយ៍ត្រី ខេ​ង ស្រេង អធិការ​នគរបាល​ស្រុក​ស្រី​សន្ធរ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ស្ត្រី​២​នាក់​ម្តាយកូន​ដែល​ត្រូវ​បាន​ចាប់ខ្លួន​នេះ​មានឈ្មោះ សុំ គឹ​ម​អីុ អាយុ​៥១​ឆ្នាំ ជា​ម្តាយ និង​កូនស្រី​ឈ្មោះ សៅ ចាន់ធូ អាយុ​២២​ឆ្នាំ គឺជា​មុខសញ្ញា​ដ៏​សកម្ម​ខាង​ជួញដូរ​ថ្នាំ​ញៀន​នៅ​ភូមិ​-​ឃុំ​របស់​ខ្លួន ដោយ​បាន​ទៅ​ទិញ​ថ្នាំ​ញៀន​ពី​រាជធានី​ភ្នំពេញ​មក​ចែកចាយ​លក់​ឲ្យ​អ្នក​ភូមិ ព្រមទាំង​សិស្សសាលា​ផង​ដែរ ។

លោក​វរសេនីយ៍ត្រី ខេ​ង ស្រេង បន្ត​ទៀត​ថា ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​បាន​រាយការណ៍​ពី​សកម្មភាព​ជួញដូរ​ថ្នាំ​ញៀន​របស់​ម្តាយ​ និង​កូន​ស្រី​ខាងលើ​ទៅ​លោកស្នងការ​នគរបាល​ខេត្ត​ ក៏​ដូច​ជា​ជា​រាយ​ការណ៍​មក​រូប​លោក​ផ្ទាល់​ ឲ្យ​មាន​វិធានការ​ចុះ​បង្ក្រាប​ជា​បន្ទាន់ ។

បន្ទាប់​ពី​ទទួល​បានការ​រាយការណ៍​បែប​នេះ កាលពី​ថ្ងៃ​ទី​១៦ កក្កដា កន្លង​ទៅ សមត្ថកិច្ច​បាន​ប្រើ​វិធានការ​ញុះញង់​ទិញ​ថ្នាំ​ញៀន​បាន​ចំនួន​២​កញ្ចប់​តម្លៃ​១២​ម៉ឺន​រៀល​ពី​ឈ្មោះ ចាន់ធូ ក្រោយមក​ទៀត​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ កក្កដា រូប​លោក​បាន​ប្រើ​វិធីសាស្ត្រ​ញុះញង់​ទិញ​ថ្នាំ​១​កញ្ចប់​តម្លៃ​៦​ម៉ឺន​រៀល ស្រប​ពេល​ដែល​ប្រគល់​ឲ្យ​នោះ​ក៏​ចាប់ខ្លួន និង​បាន​នាំ​ទៅ​ឆែកឆេរ​ផ្ទះ រឹបអូស​បាន​ថ្នាំ​ញៀន​២​កញ្ចប់​បន្ថែម​ទៀត និង​លុយ​មួយ​ចំនួន ព្រមទាំង​ប្រដាប់​វេច​ខ្ចប់​ជា​ច្រើន​ទៀត ។ ដោយ​មានការ​អនុញ្ញាត​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត កម្លាំង​សមត្ថកិច្ច​បាន​ប្រឹងប្រែង​រក​ថ្នាំ​ញៀន​ក្នុង​ទូរ និង​គ​ន្លៀ​ត​ជញ្ជាំង​ តែ​មិន​ប្រទះ​ឃើញ​ថ្នាំ​ញៀន​ឡើយ ។

លោក​អធិការ​នគរបាល​ស្រុក​ស្រី​សន្ធរ​បញ្ជាក់​ថា ក្រោយ​ពី​រូប​លោក​ដឹកនាំ​កម្លាំង​ចុះ​ចាប់ខ្លួន​ស្ត្រី​២​នាក់​ម្តាយ​និង​កូន​ស្រី​ខាងលើ​នេះ អាជ្ញាធរ​មូលដ្ឋាន ពិសេស​ឪពុក​ម្តាយ​របស់​សិស្ស​ដែល​ធ្លាប់តែ​កូន​របស់​គាត់​នាំ​គ្នា​ទៅ​ទិញ​ថ្នាំ​ញៀន​មក​ជក់​នោះ​ មានការ​ត្រេកអរ​ជា​ខ្លាំង ហើយ​ក៏​សំណូមពរ​ឲ្យ​កម្លាំង​សមត្ថកិច្ច​បន្ត​យុទ្ធនាការ​ចុះ​បង្ក្រាប​គ្រឿងញៀន​នៅ​កន្លែង​ផ្សេង​ទៀត​ឲ្យ​បាន​ដូច​ភ្លៀងរលឹម ស្រប​តាម​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​របស់​ក្រសួងមហាផ្ទៃ ៕