ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​សង្ស័យ​​​២​នាក់ត្រូវ​នគរបាលស្រុកឯក​ភ្នំ​ក្របួច​បាន​ បន្ទាប់ពីឆក់កាបូបជនបរទេស​ម្នាក់​

10 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ឆក់​កាបូប​២​នាក់ ត្រូវ​កម្លាំង​នគរបាល​ស្រុក​ឯក​ភ្នំ ធ្វើការ​បង្ក្រាប​បានជា​បន្តបន្ទាប់ កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​៣០ កក្កដា ២០១៥ នេះ បន្ទាប់​ពី​ពួក​គេ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជនបរទេស​ម្នាក់ ខណៈ​កំពុង​ធ្វើ​ដំណើរ​ទៅ​ប្រសាទ​ឯក​ភ្នំ ស្ថិត​នៅ​ចំណុច​ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ  ។

ជំហាន​ដំបូង គេ​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ជនសង្ស័យ​ទាំង​២​នាក់​នោះ​ទេ រួម​ទាំង​ម្ចាស់​កាបូប​ខាងលើ ខណៈ​ដែល​សមត្ថកិច្ច​កំពុង​នាំ​ជនសង្ស័យ​ទាំង​២​នាក់ ទៅ​បង្ហាញ​ពី​កន្លែង​ដែល​ពួក​គេ​បោះ​កាបូប​ចោល​បន្ទាប់​ពី​ឆក់​បាន ។ កាបូប​ត្រូវ​កម្លាំង​រក​ឃើញ​វិញ តែ​ក្នុង​នោះ​បាត់​លុយ ទូរស័ព្ទ និង​ប៉ា​ស្ព័​រហើយ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព