ក្រុមចម្បំាងអង្គរ U16 អាចប្រមាញ់សត្វកង់ហ្គូរូបានទេនៅយប់នេះ ?
រាជធានីភ្នំពេញ ៖ បន្ទាប់ពីទទួលជោគជ័យលើក្រុមជម្រើជាតិហ្វីលីពីនក្រោមអាយុ១៦ឆ្នាំ ១-០ កាលពីយប់ថ្ងៃទី២៨កក្កដានោះរួចមក ក្រុមជម្រើសជាតិ
រាជធានីភ្នំពេញ ៖ បន្ទាប់ពីទទួលជោគជ័យលើក្រុមជម្រើជាតិហ្វីលីពីនក្រោមអាយុ១៦ឆ្នាំ ១-០ កាលពីយប់ថ្ងៃទី២៨កក្កដានោះរួចមក ក្រុមជម្រើសជាតិ
រាជធានីភ្នំពេញ ៖ បន្ទាប់ពីទទួលជោគជ័យលើក្រុមជម្រើជាតិហ្វីលីពីនក្រោមអាយុ១៦ឆ្នាំ ១-០ កាលពីយប់ថ្ងៃទី២៨កក្កដានោះរួចមក ក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ១៦ឆ្នាំ (U 16) ដែលគេឲ្យរហ័សនាម”ក្រុមចម្បំាងអង្គរ”នឹងត្រូវធ្វើការប្រកួតលើកទី២ របស់ខ្លួនក្នុងពូល B ប្រឆាំងនឹងក្រុម U16 អូស្រ្តាលីដែលមាននិមិត្តសញ្ញាសត្វកង់ហ្គូរូនៅម៉ោង៦និង៣០នាទីយប់ថ្ងៃទី៣០ កក្កដា ២០១៥ នៅពហុកីឡដ្ឋានជាតិអូឡំាពិក ក្នុងរាជធានីភ្នំពេញ ។
ការប្រកួតបាល់ទាត់ពានរង្វាន់ AFC BIDC U16 Championship ដែលមាន១១ប្រទេសចូលរួមនិងកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងពូល B នាថ្ងៃនេះដែរ ក្រុម សិង្ហបូរី និង ត្រូវប្រកួតជាមួយក្រុមហ្វីលីពីន នៅម៉ោង៣និង៣០នាទីរសៀល នៅពហុកីឡដ្ឋានជាតិអូឡំាពិកផងដែរ ។
ដោយឡែកនៅក្នុងការប្រកួតលើកទី២នៅក្នុងពូល A កាលពីរសៀលថ្ងៃទី២៩ កក្កដាម្សិលមិញ ក្រុមជម្រើសជាតិឡាវ បានយកឈ្នះទីម័រខាងកើត ៣-២ នៅស្តាតចាស់ និង ក្រុមថៃបានយកឈ្នះម៉ាឡេស៊ី៤-១នៅលើទីលានស្មៅសិប្បនិម្មិតពហុកីឡដ្ឋានជាតិអូឡំាពិក ។
នៅក្នុងពូលAនេះមាន ៖ ថៃ វៀតណាម ឡាវ ម៉ាឡេស៊ី (ម្ចាស់ពានឆ្នាំទៅ) ទីម័រខាងកើត និង ប្រ៊ុយណេ ។ ចំណែកក្រុមជម្រើសជាតិកម្ពុជានៅក្នុងពូល B ដែលរួមមាន៖ កម្ពុជា ហ្វីលីពីន អូស្រ្តាលី សិង្ហបូរី និង ប្រទេសមីយ៉ាន់ម៉ា (ភូមា) ។
តើក្រុមកម្ពុជាអាចប្រមាញ់សត្វកង់ហ្គូរូក្នុងវគ្គសន្សំពិន្ទុដើម្បីឈរនៅកំពូលតារាងបណ្តោះអាសន្នបានដែរឬទេនាយប់ថ្ងៃព្រហស្បតិ៍នេះ ? ។
សូមកុំភ្លេចទៅលើកទឹកចិត្តក្រុមកម្ពុជាដែលជាឈុតស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំផងដែរ ៕
ចែករំលែកព័តមាននេះ