ខេត្តកំពង់ធំ ៖ តាមសេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មាន បានឱ្យដឹងថា កូនប្រសាឈ្មោះ កុយ ផល អាយុ៣៧ឆ្នាំ រស់នៅក្នុងភូមិតាប្រុក ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ដែលកងរាជអាវុធហត្ថចាប់ខ្លួនកាលពីថ្ងៃទី២៧ កក្កដា ២០១៥ ពីបទចាប់រំលោភម្តាយក្មេកអាយុ៨២ឆ្នាំនោះ បានបញ្ចប់ជីវិតដោយចង.កសម្លាប់ខ្លួនស្លាប់បាត់ទៅហើយ កាលពីវេលាម៉ោង៩យប់ថ្ងៃទី២៨ កក្កដា ២០១៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ៕
ករណីបុរសជាកូនប្រសាចង.កធ្វើអត្តឃាតខាងលើនេះ ព័ត៌មានពិស្តារមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ