ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដេក​មិន​លក់ចេញ​មក​ដើរ​លេង​ក្រោម​ស្ពាន​អាកាស​ក្បាល​ថ្នល់ត្រូវ​ចោរ​វាយ​បែក​ក្បាល​ប្លន់​ទូរស័ព្ទ​ដៃបាត់

9 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ ​យុវជន​ជា​កម្មករ​សំណង់​ម្នាក់​ដោយ​ដេក​មិន​លក់​ក៏​ងើប​ដើរ​ចេញ​មក​ក្រៅ​​មក​អង្គុយ​លេង ​និង​បាន​ដើរទៅ​ក្រវែល​លេង​នៅ​ម្តុំ​ស្ពាន​អាកា​សក្បាលថ្នល់​ក៏​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​

រាជ​ធានីភ្នំពេញ​ ៖ ​យុវជន​ជា​កម្មករ​សំណង់​ម្នាក់​ដោយ​ដេក​មិន​លក់​ក៏​ងើប​ដើរ​ចេញ​មក​ក្រៅ​​មក​អង្គុយ​លេង ​និង​បាន​ដើរទៅ​ក្រវែល​លេង​នៅ​ម្តុំ​ស្ពាន​អាកា​សក្បាលថ្នល់​ក៏​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​៧​នាក់​ស្ទាក់​យក​ដុំថ្ម​វាយ​បែកក្បាល​ប្លន់​យក​ទូរស័ព្ទ​ដៃ១​គ្រឿង​បាន​សម្រេច​ដោយ​សុវត្ថិភាព​ កាលពីរ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ​នៅ​ចំណុច​ស្ពាន​អាកាស​ក្បាលថ្នល់​ទល់មុខ​​ភោ​ជនីយ​ដ្ឋា​ន​ទន្លេបាសាក់​២ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំកា​មន​។

​យុ​វន​រង​គ្រោះ​ខាងលើ​ឈ្មោះ មូរ សិលា អាយុ​១៩​ឆ្នាំ ជា​កម្មករ​សំណង់ ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់​នៅ​សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ ត្រូវ​ចោរ​វាយ​យក​ទូរស័ព្ទ​​​ម៉ាក​NOKIA តំលៃ​ប្រហែល​១០០​ដុល្លារ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព