ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ឃាត់ខ្លួន​ឧត្តមសេនីយ៍​សេះ​ហោះ​ម្នាក់​ពី​បទ​ប្លន់

8 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ស្ពឺ​សហការ​ជាមួយ​នគរបាល​ខេត្តតាកែវ បាន​បើក​ប្រតិបត្តិការ​តាម​ចាប់ខ្លួន​ឧត្ត​សេនីយ៍​យោធា​សេះ​ហោះ​បាន​ម្នាក់​ពី​បទ​ប្លន់ ។ ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៧ កក្កដា ២០១៥

ខេត្តកំពង់ស្ពឺ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ស្ពឺ​សហការ​ជាមួយ​នគរបាល​ខេត្តតាកែវ បាន​បើក​ប្រតិបត្តិការ​តាម​ចាប់ខ្លួន​ឧត្ត​សេនីយ៍​យោធា​សេះ​ហោះ​បាន​ម្នាក់​ពី​បទ​ប្លន់ ។ ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៧ កក្កដា ២០១៥ នៅ​ភូមិ​ខ្នាច​ខាងត្បូង ឃុំ​បឹង​ត្រាញ់ ស្រុក​សំរោង ខេត្តតាកែវ ។

ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​មានឈ្មោះ កែវ អែម ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មានស្រុក​កំណើត​ភូមិ​ត្រពាំង​កកោះ ឃុំ​ស្តុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​មួយ​រូប​បាន​បង្ហើប​ឱ្យ​ដឹង​ថា ជនសង្ស័យ​រូប​នេះ​ត្រូវ​បាន​ចាប់ខ្លួន​តាម​ដីកា​លេខ​១៥៥ ចុះ​ថ្ងៃ​ទី​០៧ វិច្ឆិកា ២០១១ របស់​ចៅក្រម​ស៊ើបសួរ ប៊ុ​ន្នី​ញ ប៊ុ​ណ្ណា​រី ដែល​ប្រព្រឹត្ត​បទ​ប្លន់​ទ្រព្យសម្បត្តិ អ្នក​ដទៃ​នៅ​ភូមិ​ចាស់ ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី កាលពី​ថ្ងៃ​ទី​៤ មេ​សា ២០០៧ ។

ក្រោយ​ធ្វើ​សកម្មភាព​ប្លន់​ហើយ​ឈ្មោះ​នេះ​បានរ​ត់ទៅ​ធ្វើ​ទាហាន​នៅ​អន្លង់​វែង ដោយ​ប្រើ​ឈ្មោះ ខៀវ រិ​ទ្ធី នៅ​កងកាំភ្លើងធំ អគ្គបញ្ជាការ ទិស​ទី​២ អន្លង់​វែង មាន​ឋានន្តរសក្តិ វរសេនីយ៍ទោ និង​តួនាទី​គ្រូបង្វឹក តែ​មិន​ដែល​ធ្វើការ​នោះ​ទេ គឺ​យកឈ្មោះ​រកស៊ី​ឈើ​រហូត​ដល់​ឆ្នាំ​២០០៩ ជន​រូប​នេះ​បាន​ឡើង​ឋានៈ​វរសេនីយ៍ឯក​ទៀត នៅ​ចុងឆ្នាំ​២០១១​ជន​នេះ​បាន​ឈប់ ដោយសារ​តែ​មាន​ទំនាស់​រឿង​ដីធ្លី​ជា​ឧត្តមសេនីយ៍ទោ​មួយ​រូប ដែល​ជា​មេបញ្ជាការ​ប្រចាំ​ទិស​របស់​ខ្លួន ។

ប្រភព​បន្ត​ថា ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​ឯកសារ​សុំ​ដឹកឈើ​មួយ​ចំនួន ព្រមទាំង​ខោអាវ​យោធា​ប៉ា​រ៉ា ដែល​ប្រើ​ឈ្មោះ​ឧត្តមសេនីយ៍ត្រី ខៀវ រិ​ទ្ធី ។

ជនសង្ស័យ​បាន​ឆ្លើយ​ថា ខោអាវ​ប៉ា​រ៉ា​ដែល​មានឈ្មោះ​ជា​ឧត្តមសេនីយ៍ គឺជា​របស់​ខ្លួន​ទុក​ពាក់​នៅ​ពេល​ដែល​ដឹកឈើ​ពី​ព្រះ​វិហារ​មក​ភ្នំពេញ និង​ខេត្តកណ្តាល ដើម្បី​បន្លំ​ភ្នែក​សមត្ថកិច្ច​តាម​ផ្លូវ​ថា រូបគេ​មាន​ឋានៈ​ធំ  ប៉ុន្តែ​ជនសង្ស័យ​មិន​បាន​ឆ្លើយ​សារភាព​ពី​បទ​ចោទ​របស់​តុលាការ​នោះ​ទេ គឺ​គេ​បដិសេធ​ថា​មិន​បាន​ប្រព្រឹត្ត​សកម្មភាព​ប្លន់​ឡើយ ។

ទោះជា​យ៉ា​ណា​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ កក្កដា ២០១៥​នេះ សមត្ថកិច្ច​នឹង​រៀបចំ​ឯកសារ​បញ្ជូន​ជនសង្ស័យ​រូប​នេះ​ទៅ​កាន់​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕