ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនខិលខូច​លួ​យ​ឥដ្ឋ​បុរាណ​ទៅ​ធ្វើ​ខឿន​ដាក់​ទេវរូប​វៀតណាម គណៈកម្មការ​ចម្រុះ​ចុះ​ទៅ​វាយ​យក​ឥដ្ឋ​មក​ទុក​វិញ

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​ចម្រុះ​មាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត មន្ទីរ​ធម្មការ​ខេត្ត សមត្ថកិច្ច​នគរ​បាល​ខេត្ត លោក​អភិបាលស្រុក និង​មានការ​សម្របសម្រួល​ពី​ស្ថាប័ន​តុលាការ​ផង កាលពី​រសៀល​ថ្ងៃ​ទី​២៨ កក្កដា ២០១៥ បាន​ទៅ​ពិនិត្យ និង​វាយ​យក​ឥដ្ឋ​បុរាណ

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​ចម្រុះ​មាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត មន្ទីរ​ធម្មការ​ខេត្ត សមត្ថកិច្ច​នគរ​បាល​ខេត្ត លោក​អភិបាលស្រុក និង​មានការ​សម្របសម្រួល​ពី​ស្ថាប័ន​តុលាការ​ផង កាលពី​រសៀល​ថ្ងៃ​ទី​២៨ កក្កដា ២០១៥ បាន​ទៅ​ពិនិត្យ និង​វាយ​យក​ឥដ្ឋ​បុរាណ​ដែល​ជន​ខិល​ខូច​​មិន​ស្គាល់​មុខ​បាន​លួច​យក​ទៅ​ធ្វើ​ជា​ខឿន​សម្រាប់​ដាក់​តម្កល់​រូប​ព្រះ ដែល​ខ្មែរ​មិន​ដែល​ស្គាល់​នៅ​លើ​ទីទួល​បុរាណ​មួយ​ឈ្មោះ​ទួល​កំពង់ព្រះ ស្ថិត​ក្នុងភូមិ​កំពង់ព្រះ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ។

លោក សុខ ធួ​ក ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង បាន​មាន​ប្រសាសន៍​ថា ការ​សាងសង់​រូបសំណាក​លើ​ទីទួល​ខាងលើ​គឺ​ខុស​នឹង​ច្បាប់ ព្រោះ​មិន​បាន​សុំ​ការ​អនុញ្ញាត​អ្វី​ឡើយ ក្រៅពី​នោះ​ជនល្មើស​បាន​លួច​យក​ឥដ្ឋ​បុរាណ​របស់​ប្រាសាទ ដែល​បាន​រក្សា​ទុក​នៅ​ក្បែរ​ប្រសាទ​យក​ទៅ​តម្រៀប​គ្នា​ធ្វើ​ជា​ខឿន ឬ​ហៅ​ថា បា​ល្ល័​ង្គ​តម្កល់​ទេវរូប​បែប​វៀតណាម ដែល​ខ្មែរ​មិន​ស្គាល់​ទៀត​ផង ។ ដោយហេតុ​នេះ សមត្ថកិច្ច​ចម្រុះ រួម​ទាំង​រូប​លោក​ជា​សាមី​មន្ទីរ​ផង​បាន​មក​ពិនិត្យ ហើយ​បាន​ទទួល​បញ្ជា​ឱ្យ​វាយ​យក​ឥដ្ឋ​នោះ​មក​រក្សា​ទុក​នៅ​កន្លែង​ដើម​វិញ ដោយ​មិន​ប៉ះពាល់​ទេវរូប​ឡើយ ។

លោក​បាន​បញ្ជាក់​ថា មាន​ខឿន​ថ្មី​ចំនួន​៤​កន្លែង​នៅ​ជុំវិញ​វិហារ​វៀតណាម​ដែល​សល់​ពី​សង្គមចាស់ ក្នុង​នោះ​មាន​តែ​ខឿន​មួយ​កន្លែង​ប៉ុណ្ណោះ ដែល​បាន​លួច​យក​ឥដ្ឋ​បុរាណ​របស់​ប្រសាទ​កំពង់ព្រះ​មក​សាងសង់​ជា​ខឿន​សម្រាប់​ដាក់​ទេវរូប​វៀតណាម ចំណែក​៣​កន្លែង​ទៀត​គឺ​បាន​សាង់សង​ពី​ឥដ្ឋ​ថ្មី ហេតុនេះ​ទើប​គណៈកម្មការ​ចម្រុះ​បាន​សម្រេច​វាយ​យក​ឥដ្ឋ​បុរាណ​មួយ​កន្លែង​នោះ​មក​រក្សា​ទុក​នៅ​កន្លែង​ដើម​វិញ ចំណែក​ទេវរូប​បែប​វៀតណាម​ចំនួន​២​ដែល​នៅ​លើ​ខឿន​នេះ​ត្រូវ​បាន​លើក​ទៅ​បញ្ឈរ​ទុក​នៅ​ក្នុង​វិហារ​វៀតណាម​នៅ​ទីនោះ ហើយ​ក៏​បានឱ្យ​សមាគម​វៀតណាម​នៅ​តំបន់​នោះ​ធ្វើ​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​មុន​នឹង​ធ្វើ​អ្វីមួយ​នៅ​ទីនោះ ព្រោះ​ទីនោះ​ជា​ទួល​ប្រសាទ​បុរាណ មិន​ត្រូវធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​នោះ​ទេ ។

ជុំវិញ​បញ្ហា​នេះ ទាំង​គណៈកម្មការ ទាំង​ព្រះសង្ឃ ពិសេស​ឆ្មាំ​ប្រសាទ​២​នាក់ ម្នាក់​ឈ្មោះ ថោ​ង ចាន់​ណា ម្នាក់​ទៀត​ឈ្មោះ ជា សុ​ភ័​ក្រ សុ​ទ្ឋ​តែ​ឆ្លើយ​ថា មិនដឹង​ទាំងអស់ មិនដឹង​ថា​មាន​ជនល្មើស​លួច​យក​ឥដ្ឋ​បុរាណ​មក​ធ្វើ​បា​ល្ល័​ង្គ​ដាក់​ព្រះ​វៀតណាម​ពី​ពេល​ណា​នោះ​ទេ ។

សូម​រំ​ឮ​កថា កាលពី​ប្រមាណ​ឆ្នាំ​កន្លង​ទៅ ក្រុម​ទូរស័ព្ទ​ខាំ​ឈី​ន០១១ (​កាលនោះ​នៅ​ដំណើរការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅឡើយ​) បាន​មក​ជីក​រណ្តៅ​ដី​ក្បែរ​គ្រិះ​ប្រាសាទ​កំពង់ព្រះ​នេះ ប៉ះ​ចំ​ខឿន​ប្រសាទ​ចាស់ ពេល​នោះ​ខាង​មន្ទីរ និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្តឹង​រឿង​នេះ​ទៅ​តុលាការ ហើយ​បាន​ចាប់ខ្លួន​មនុស្ស​ចំនួន​៥​នាក់​ដាក់​ព​ន្ឋ​នាគារ ក្នុង​នោះ​មាន​ជនជាតិ​ថៃ​ម្នាក់​ផង​ដែរ ។ ក្រោយមក​ក៏​បានដោះ​លែង​ទៅ​វិញ​បន្ទាប់​មាន​សំណង​ការ​ខូចខាត និង​លុបរណ្តៅ​ដី​នៅ​កន្លែង​នោះ​វិញ  ។

ប៉ុន្តែ​ពេល​នេះ​ជនជាតិ​វៀតណាម​ដែល​មិន​ស្គាល់​អត្តសញ្ញាណ និង​កំពុង​រត់គេច​ខ្លួន​នោះ គេ​មិនដឹង​ថា សមត្ថកិច្ច និង​អាជ្ញា​ធរមាន​វិធានការ​បែប​ណា​លើ​ករណី​នេះ​នៅឡើយ​ទេ ៕