ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​​សព​បុរស​ម្នាក់​ស្លា.ប់​ក្នុង​អណ្ដូង​នៅ​បាត​អូរ​សង្ស័យ​ស្រវឹង​ដើរ​ធ្លាក់​អណ្ដូង

8 ឆ្នាំ មុន

ខេត្តបាត់ដំបង​ ៖ ​សព​បុរស​ម្នាក់ត្រូវ​អ្នក​ភូមិ​ប្រទះ​ឃើញ​ស្លា.ប់​ក្នុង​អណ្ដូងទឹក​មួយ​កន្លែង កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ​កក្កដា នៅ​ក្នុងភូមិ​ថ្នល់​បត់ ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក ដែល​អណ្ដូងទឹក​នោះ​ត្រូវ​គេ​ជីក​នៅ​ក្នុង​បាត​អូរ

ខេត្តបាត់ដំបង​ ៖ ​សព​បុរស​ម្នាក់ត្រូវ​អ្នក​ភូមិ​ប្រទះ​ឃើញ​ស្លាប់​ក្នុង​អណ្ដូងទឹក​មួយ​កន្លែង កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ​កក្កដា នៅ​ក្នុងភូមិ​ថ្នល់​បត់ ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក ដែល​អណ្ដូងទឹក​នោះ​ត្រូវ​គេ​ជីក​នៅ​ក្នុង​បាត​អូរ ដើម្បី​យក​ទឹក​ប្រើប្រាស់។

មន្ត្រី​មូល​ដ្ធា​ន​បាន​និយាយ​ថា សាកសព​បុរស​នោះ​ត្រូវ​គេ​ស្គាល់​ថា ឈ្មោះ​ទន់ ប៊ុ​ន​ធឿ​ន អាយុ​៣៨​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ​ខាងលើ​។ បុរស​នេះ​ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញស្លាប់​នៅ​ក្នុង​អណ្ដូងទឹកដែល​គេ​ជីក​នៅ​ក្នុង​អូរ ដើម្បី​យក​ទឹក​ប្រើប្រាស់ និង​មាន​ស្នាម​របួស​បែកក្បាល ដែល​គេ​សង្ស័យ​ថា បុរស​នេះ​ស្រវឹង​រួច​ដើរ​ដួល​បោក​ក្បាល​លើ​ថ្ម​ក្បែរ​អណ្ដូងទឹក​នោះ​។

បុរស​នេះ​ត្រូវ​អ្នក​ភូមិ​គ្រប់​គ្នា​ស្គាល់​ថា គាត់​តែង​យក​ស្រា​ធ្វើ​ជា​មិត្ត ថ្ងៃ​ណា​ក៏​ស្រវឹង​ដែរ​។ តាម​ការ​បំភ្លឺ​ពី​អ្នក​ភូមិ​ថា ឈ្មោះ​ទន់ ប៊ុ​ន​ធឿ​ន ជា​មនុស្ស​ស្រវឹង​ខួប ហើយ​បាន​បាត់​ខ្លួន​តាំងពី​ថ្ងៃ​ទី​២៦​ កក្កដា​មក​ម្ល៉េះ បន្ទាប់​ពី​គេ​ឃើញ​គាត់​ផឹក​ស្រវឹង​ជោក​ជាំ​តាំងពី​ព្រឹក​។

ប្រភព​ដដែល​បាន​បន្ត​ថា ទាំង​សាច់ញាតិ ទាំង​អ្នក​ភូមិ គេ​មិនសូវ​ខ្វល់​អំពី​​សុខទុក្ខ​បុរស​នេះ​ទេ ព្រោះ​ការ​ស្រវឹង​នេះ​ជា​ទម្លាប់​គាត់​ទៅ​ហើយ​។ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ កក្កដា ពេល​អ្នក​ភូមិ​ទៅ​ដងទឹក​អណ្ដូង​នៅ​ក្នុង​អូរ​ខាងលើ ស្រាប់តែ​ប្រទះ​ឃើញ​បុរស​នេះ​លង់ទឹក​ស្លាប់​ក្នុង​អណ្ដូង ហើយ​អ្នក​ភូមិ​ក៏​រាយ​ការ​ណ៍ប្រាប់​សមត្ថកិច្ច​តែ​ម្ដង​ទៅ​។

សមត្ថកិច្ច​បាន​និយាយ​ដែរ​ថា ជន​រង​គ្រោះ​ទំនងជា​ដួល​បោក​ក្បាល​លើ​ថ្ម​នៅ​ក្បែរ​អណ្ដូងទឹក​នោះ ព្រោះ​មាន​ស្នាម​ឈាម រួច​ប្រកាច់​ធ្លាក់​អណ្ដូង​តែ​ម្ដង​។ ក្រោយ​ពី​ពី​និត្យ និង​ធ្វើ​កំណត់ហេតុ សមត្ថកិច្ច​បាន​ប្រគល់​សាកសព​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​៕ ​