ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​អាយុ​២​ឆ្នាំ​លង់ទឹក​ទន្លេ​ស្លា.ប់​យ៉ាង​អាណោចអាធ័ម

9 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ក្មេង​ស្រី​អាយុ​២​ឆ្នាំ​ម្នាក់​បាន​លង់ទឹក​ទន្លេ​ស្លា.ប់​យ៉ាង​អាណោចអាធ័ម បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣ និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២៦ កក្កដា ២០១៥ នៅ​ចំណុច​ទន្លេមេគង្គ ស្ថិត​ក្នុងភូមិ​រាំង​ដេក ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ខេត្តកណ្តាល ៖ ក្មេង​ស្រី​អាយុ​២​ឆ្នាំ​ម្នាក់​បាន​លង់ទឹក​ទន្លេ​ស្លាប់​យ៉ាង​អាណោចអាធ័ម បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣ និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២៦ កក្កដា ២០១៥ នៅ​ចំណុច​ទន្លេមេគង្គ ស្ថិត​ក្នុងភូមិ​រាំង​ដេក ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ប្រភព​បានឱ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ សៅ ស្រី​និ​ត អាយុ​២​ឆ្នាំ ជា​កូនស្រី​ទី​១ ដែល​មាន​ម្តាយ​ឈ្មោះ ទុំ ហៀ​ប អាយុ​២៧​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ ស្ត្រី​ជា​ម្តាយ​បាន​ជិះ​កង់​ចេញ​ទៅ​ក្រៅ ដោយ​ទុក​កូនស្រី​ឱ្យ​ជីដូន​ជួយ​មើល​ឱ្យ ខណៈ​ពេល​នេះ​ជីដូន​ជាប់រវល់​ការងារ​ផ្ទះ​មួយ​ភ្លែត​ស្រាប់តែ​បាត់​ចៅ ក៏​ផ្អើល​ឆោ​រ​ឡោ​ដើរ​សួរ​គេ​សួរ​ឯង​ជិតខាង​ក៏​មិនឃើញ ។ ពេល​ម្តា​យមក​ដល់​ផ្ទះ​វិញ​ក៏​នាំ​គ្នា​ដើរ​រក ក៏​ចុះ​មើល​មាត់​ទឹកទន្លេ​ឃើញ​ខោអាវ​កូន​នៅ​មាត់ច្រាំង ក៏​មានការ​សង្ស័យ​នាំ​គ្នា​ចុះ​រាវ​ក្នុង​ទឹក​ប្រទះ​ឃើញ​កូន​លង់ទឹក​ទន្លេ​ដែល​មាន​ជម្រៅ​ប្រហែល​១​ម៉ែត្រ​ស្លាប់​បាត់​ទៅ​ហើយ ។

ភ្លាម​ៗ​នោះ​សមត្ថកិច្ច​ជំនាញ​បច្ចេកទេស​បាន​ចុះ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ពិនិត្យ​សព​ក្មេង​ស្រី​រង​គ្រោះ ហើយ​បញ្ជាក់​ថា ក្មេង​ស្រី​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ខ្លួនឯង​ប្រាកដ​មែន ។

សព​ក្មេង​ស្រី​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕