រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោងប្រហែល៧យប់ ថ្ងៃទី២៦ កក្កដា ២០១៥ ជនសង្ស័យ៣នាក់បានធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូម៉ាកស្កុបពី១គ្រឿងពីស្ត្រីម្នាក់នៅចំណុចព្រៃកំបុត តាមផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងភូមិព្រៃកំបុត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ឡាង ដានី អាយុ៤៥ឆ្នាំ មានទីលំនៅភូមិកើតហេតុ រីឯម៉ូតូដែលក្រុមចោរភ្ជង់ប្លន់យកទៅនោះម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CA-7316 ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានជិះម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CA-7316 តែម្នាក់ឯងចេញពីផ្សារបូរីសន្តិភាពដើម្បីត្រឡប់មកផ្ទះវិញ ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើដែលជាកន្លែងផ្លូវបត់ចូលភូមិ ក៏ត្រូវក្រុមជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូ១គ្រឿងកៀរឱ្យឈប់ រួចដកកាំភ្លើងភ្ជង់ប្លន់យកម៉ូតូ ជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ៕
ចែករំលែកព័តមាននេះ