រាចធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា ខណៈនេះស្ត្រីម្នាក់កំពុងកាន់ដែកកេះគំរាមដុតម៉ូតូរបស់សន្តិសុខសណ្តាប់ធ្នាប់ខណ្ឌសែនសុខ ដោយឡើងឈរជាន់ពីលើម៉ូតូនៅកណ្តាលផ្លូវធ្វើឱ្យកកស្ទះចរាចរណ៍នៅមុខខារ៉ាអូខេញូវស្តា ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
សកម្មភាពរបស់ស្ត្រីខាងលើនេះបានកើតឡើងដោយសារតែមន្ត្រីសណ្តាប់ធ្នាប់ខណ្ឌសែនសុខចាប់យករទេះលក់នំគ្រក់របស់គាត់ដែលលក់តាមចិញ្ចើមផ្លូវ ដែលពេលនេះត្រូវបានសន្តិសុខលើកដាក់រថយន្តយកទៅកាន់សាលាខណ្ឌបាត់ហើយ។
ពេលនេះស្ត្រីខាងលើបានចាប់ម៉ូតូរបស់សន្តិសុខរូបនោះទុក ហើយគំរាមដុតចោល ដោយឱ្យសន្តិសុខនោះយករទេះរបស់គាត់មកឱ្យគាត់វិញជាថ្នូរនឹងម៉ូតូនេះ ទោះបីជាមានសមត្ថកិច្ចចុះមកសម្របសម្រួលក៏ដោយ ក៏គាត់អត់ព្រមដែរ ទាល់តែយករទេះមកឱ្យគាត់វិញទើបគាត់ប្រគល់ម៉ូតូឱ្យ។ ស្ត្រីរូបនោះប្រាប់ឱ្យដឹងថា គាត់ឈ្មោះថោង សុធារី អាយុ៣០ឆ្នាំ ស្នាក់នៅសង្កាត់អូឡាំពិក ៕
ចែករំលែកព័តមាននេះ