ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​មានរឿង​អាស្រូវ​ផ្លូវ​ភេទ អធិការ​​ស្រុក​កំពង់​ត្រឡាច​ត្រូវ​បាន​ផ្លាស់​ប្តូរ​

9 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី២៣ កក្កដា នេះ នៅ​អធិការ​ដ្ឋាន​ស្រុក​កំពង់​ត្រឡាច​មាន​រៀប​ចំ​ពិធី​ប្តូរ​អធិការ​ថ្មី​ ដោយ​អធិការ​ចាស់​ លោក​ហ៊ុល វាសនា ត្រូវ​បាន​ដក​បញ្ឈរ​ជើង

ខេត្ត​កំពង់​ឆ្នាំង​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី២៣ កក្កដា នេះ នៅ​អធិការ​ដ្ឋាន​ស្រុក​កំពង់​ត្រឡាច​មាន​រៀប​ចំ​ពិធី​ប្តូរ​អធិការ​ថ្មី​ ដោយ​អធិការ​ចាស់​ លោក​ហ៊ុល វាសនា ត្រូវ​បាន​ដក​បញ្ឈរ​ជើង​នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ និង​ដាក់​ជំនួស​មក​វិញ​ដោយ​លោក​មាស ស៊ី​ភិន អធិការ​ស្តី​ទី​។

ការ​ផ្លាស់​ប្តូរ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​អធិការ​ចាស់​លោក​ហ៊ុល វាសនា ត្រូវ​នារី​អាយុ​១៩​ឆ្នាំ​ម្នាក់​ រៀន​ថ្នាក់​ទី​១២​វិទ្យា​ល័យ​មួយ​ក្នុង​ស្រុកកំពង់​ត្រឡាច​ប្តឹង​ចោទ​ពី​បទ​រំលោភ​ ដោយ​គំរាម​ប្រើ​អាវុធ។

គួររំលឹក​ថា​ ​លោក ហ៊ុ​ល វាសនា អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច បាន​រង​ការ​ចោទប្រកាន់​ពី​យុវនារី​ជា​សិស្ស​ថា្ន​ក់​ទី​១២ មាន​អាយុ​១៩​ឆ្នាំ​ម្នាក់​ថា បាន​បញ្ឆោត​នាង​ឱ្យ​ចូល​បន្ទប់​ស្នាក់​នៅ​ជាប់​កន្លែងធ្វើការ​របស់​លោក​ក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រឡាច រួច​យក​កាំភ្លើងខ្លី​ភ្ជង់​ក្បាល និង​ចាប់​នាង​រំលោភ​រហូត​បាន​សម្រេច​កាលពី​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៥ ។ ប៉ុន្តែ​រឿងរ៉ាវ​ដែល​មិន​គួរ​កើត​មាន​នេះ​បាន​ភ្ញាក់ផ្អើល​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៥ ខណៈ​ដែល​យុវនារី​រង​គ្រោះ និង​ក្រុម​គ្រួ​សារបាន​មក​ដាក់​ពាក្យ​ប្តឹង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​, នៅ​មន្ទីរ​កិច្ច​នារី​ខេត្ត និង​អង្គការ​សិ​ទ្ឋិ​មនុស្ស​នានា​ក្នុង​ខេត្ត ។ បើ​ទោះបី​បែប​នេះ​ក្តី​លោក​អធិការ​រូប​នោះ​និយាយ​ថា ពួក​យើង​បាន​ស្រឡាញ់​គ្នា​​​ទេ ៕