ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការ​អូតង់​ស្នើ​សុំ​ឱ្យ​មាន​ការបញ្ជូន​ទ័ព​2.000នាក់ទៀត​សំរាប់​​អាហ្វ​ហ្គានីស្ថាន

15 ឆ្នាំ មុន

ទូរទស្សន៍ CNN រាយការណ៍​កាលពីថ្ងៃទី​៦ កញ្ញា ថា កង​ទ័ព​ដល់​ទៅ​២.០០០​នាក់ថែម​ទៀត ក្នុងនោះ​​មាន​កង​ទាហាន​​អាមេរិក​មួយចំនួននឹង​ត្រូវ​បញ្ជូនទៅ​កាន់ប្រទេស​អាហ្វហ្គានីស្ថាន​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​ទៀតនេះ ក្រោម​ផែនការ​មួយ​ដែល​ស្នើ​ឡើង​ដោយ​លោក​ឧត្តម​សេនីយ៍​ David Petraeus មេ​បញ្ជា​ការ​កង​កំលាំង​អង្គ​ការ​អូតង់​នៅ​អាហ្វ​ហ្គានីស្ថាន​ ។ ប៉ុន្តែ​ទោះបីជា​បែបណា លោក​ឧត្តម​​សេនីយ៍ David Petraeus មិន​បានធ្វើ​ការ​អត្ថាធិប្បាយ​ជា​​សាធា​រណៈ​ស្តី​អំពី​សេចក្តី​ត្រូវ​ការ​ទ័ព​នោះទេ ។
លោក David Petraeus បានស្នើ​សុំ​ឱ្យ​មាន​​ការបញ្ជូន​កង​ទ័ព​បន្ថែម​ទៅ​អាហ្វ​ហ្គានីស្ថាននៅ​ក្នុង​ការប្រជុំ​សំងាត់​មួយ​ជាមួយ​អង្គ​ការ​អូតង់ ។

យោង​តាម​ប្រភព​ពី​អង្គការ​អូតង់​ថា អង្គការ​អូ​តង់​បានស្នើ​សុំ​ការ​បញ្ជូន​ក​ងទ័ព​២.០០០​នាក់​​​បន្ថែម​ទៀត ក្នុងនោះ​មាន​ទាហាន​​​៧៥០​នាក់ នឹងធ្វើ​ជា​អ្នកហ្វឹក​ហ្វឺន​សំរាប់​កងកំលាំង​អាហ្វ​ហ្គា​នីស្ថាន ។ អាជ្ញាធរយោ​ធា​អង្គការអូតង់​គ្រោង​នឹង​បើក​កិច្ច​ប្រជុំ​មួយ​ក្នុងរយៈ​ពេលប៉ុន្មានថ្ងៃ​ខាង​មុខនេះ ដើម្បី​កំណត់​ពី​ការប្តេជ្ញាចិត្ត​​ផ្តល់​ទ័ព​ពីប្រទេស​ជា​សមាជិក ៕