ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ដកហូត​ម៉ូតូ​​ជាង៧០​គ្រឿង ​ដែល​បញ្ចាំ​គ្មាន​ច្បាប់​​ នៅ​​ក្នុង​ក្រុង​សៀមរាប

9 ឆ្នាំ មុន

ខេត្តសៀមរាប ​៖ ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​​​ចុះ​ឆែកឆេរ​ទីតាំង​ស្តុ​ក​ម៉ូតូ កង់ ដែល​បាន​ដាក់បញ្ចាំ​គ្មាន​ច្បាប់ទម្លាប់​ ​​ក្នុង​ការ​​ចុះ​បំពេញបេសកកម្ម​ត្រួតពិនិត្យរបស់​គណៈកម្មការ​ដោះស្រាយ​គោលនយោបាយ​ផល​ប៉ះពាល់

ខេត្តសៀមរាប ​៖ ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​​​ចុះ​ឆែកឆេរ​ទីតាំង​ស្តុ​ក​ម៉ូតូ កង់ ដែល​បាន​ដាក់បញ្ចាំ​គ្មាន​ច្បាប់ទម្លាប់​ ​​ក្នុង​ការ​​ចុះ​បំពេញបេសកកម្ម​ត្រួតពិនិត្យរបស់​គណៈកម្មការ​ដោះស្រាយ​គោលនយោបាយ​ផល​ប៉ះពាល់ ក្នុងគម្រោង​ស្តារ​ស្ទឹង​សៀមរាប ជំហាន​ទី​២​នេះ​​ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​សង្កាត់​សៀមរាប ​​​ក៏​បាន​រាយការណ៍​ជូន​ដល់​​លោក​អធិការ​នគរបាល​ក្រុង ​និង​​មានការ​សម្របសម្រួល​ដឹកនាំ​ដោយ​លោក សំ​រិ​ទ្ធ សុ​ខុន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ផង​ដែរ បាន​​ចុះ​ពិនិត្យ​កន្លែង​ដាក់​បញ្ចាំ​ម៉ូតូ កង់ ​​គ្មាន​ច្បាប់​ កាល​ពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​នា​ថ្ងៃ​ទី២១ ​កក្កដា ​​២០១៥ ស្ថិត​នៅ​ក្នុងភូមិអារ័​ញ្ញ សង្កាត់​សៀមរាប ក្រុង​សៀមរាប ។ ​​​

​មន្ត្រី​​សមត្ថកិច្ច​ចម្រុះ​​ បាន​​ឱ្យ​ដឹង​ថា ​ទីតាំង​បញ្ចាំ​ម៉ូតូ កង់ ខាង​លើ​​នេះ ពុំ​មានច្បាប់​អនុញ្ញាត​ឡើយ ​ដោយ​មាន​ម្ចាស់​ឈ្មោះ ​ឡាយ ​គឹ​ម​ហួ ​ភេទ​ស្រី អាយុ៦៨​ឆ្នាំ ដែល​ជា​ជន​ជរា​ពិការ ដេក​នៅ​​​នឹង​កន្ទេល ដែល​ជា​អ្នក​ទទួល​បញ្ចាំ​ម៉ូតូ កង់ ​ទាំងនេះ ។

តាម​សម្តី​​អ្នក​ជិត​ខាង​​ ​បាននិយាយ​​ថា លោកយាយ​ពិការ​ខាងលើ​នេះ បាន​ប្រកប​របរ​បញ្ចាំ​ម៉ូតូ​និង​កង់​ទំនើប​ៗ​នេះ​ជា​យូ​រឆ្នាំ​មក​ហើយ​ ក្នុង​ការ​​រក​ប្រាក់​ដើម្បី​ចិញ្ចឹមជីវិត​របស់​គាត់ ពុំដែល​មាន​​សមត្ថកិច្ច ឬ​អាជ្ញាធរ​មូលដ្ឋាន​ណា​ចុះ​មក​ក្បែរ​ទីនេះ​ឡើយ គឺ​មាន​ម្តងម្កាល​កម្លាំង​នគរបាល​ប៉ុស្តិ៍​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ​តែងតែ​មក​សួរនាំនៅ​ពេល​ដែល​មានការ​បាត់​​​ម៉ូតូ​ពី​កន្លែង​ផ្សេង​ៗ ។

ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច​ បាន​ឲ្យ​ដឹង​ថា ម៉ូតូ​ដែល​បាន​ចូល​មក​កន្លែង​កុងស៊ីបញ្ចាំ​នេះ មាន​ចំនួន​ជាង៧០​គ្រឿង ហើយ​ត្រូវ​បាន​ព្រះរាជអាជ្ញា​រង​​បញ្ជា​ឲ្យ​ប្រមូល​និង​ដកហូត ដើម្បី​ដឹក​ជញ្ជូន​យក​ទៅ​រក្សា​ទុក​នៅអធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប រីឯ​ម៉ូតូ​ចំនួន​២០​គ្រឿង​​ និង​នៅ​សល់​ប៉ុន្មាន​ទៀត​ត្រូវ​រក្សា​ទុក​នៅ​ទីតាំង​នេះ​ដដែល​សិន​ ៕ 

​ព័ត៌​មាន​លម្អិត​មាន​​ផ្សាយ​ជូន​នៅ​លើទំព័រកាសែត​កោះសន្តិភាព​