ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាសា​ ស្នើឲ្យតុលាការចាត់ការ ​សុខ ប៊ុន ​តាមច្បាប់ រីឯរឿងសំណង​ទុកឲ្យឪពុក​ជាអ្នកសម្រេច

10 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ចៅក្រមស៊ើបសួរ​បានបញ្ចប់ការសួរដេញដោល ​សាសាហើយ​នៅម៉ោងជាង១១ថ្ងៃត្រង់នេះ ។

រាជធានីភ្នំពេញ​ ៖ ចៅក្រមស៊ើបសួរ​បានបញ្ចប់ការសួរដេញដោល ​សាសាហើយ​នៅម៉ោងជាង១១ថ្ងៃត្រង់នេះ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងនៅ​ប៉ុន្មាននាទីមុននេះថា ​នៅចំពោះមុខចៅក្រម ​អតីតពិធីការិនីទូរទស្សន៍ ​CTN ដែល​ទទួលរងការប្រើ​អំពើហិង្សាពី​សំណាក់លោកឧកញ៉ា​ សុខ ប៊ុន និង ​អង្គរក្ស ​បានសំណូមពរឲ្យ​តុលាការផ្តន្ទាទោស​ សុខ ប៊ុន ​តាមច្បាប់ ។

ជាមួយគ្នានេះដែរ ​សាសា ​បាននិយាយទៀតថា​ កញ្ញាមមិនបានទារ​សំណងជំងឺចិត្តនោះទេ​ ដោយទុករឿង​នេះជូនឪពុកជា​អ្នកសម្រេច ។

ដោយឡែក បើតាម សាសា​ដដែល​ នៅថ្ងៃស្អែកទី១៨កក្កដា ​២០១៥ ​កញ្ញានឹងចាកចេញទៅ​ប្រទេសថៃដើម្បី​បន្តព្យាបាល​ត្រចៀកដែលនៅឈឺ ។

ព័ត៌មានលម្អិត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មានកោះសន្តិភាព ៕