ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បួង​មក​ផឹកស៊ី​​​ពី​ព្រៃវែង​មក​​ប្លន់​​សម្លា.ប់​នៅ​ត្បូងឃ្មុំ​ ចាប់​បាន​ឃាតករ​ម្នាក់

9 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ ជនសង្ស័យ​ពី​បទ​ប្លន់​សម្លា.ប់​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខេត្ត​ត្បូងឃ្មុំ​សហការ​ជាមួយ​នគរបាល​ខេត្ត​ព្រៃវែង​តាម​ប្រមាញ់ និង​ចាប់ខ្លួន​បាន​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ កក្កដា ២០១៥ នៅ​ចំណុច​ភូមិ​ភូមិ​ខ្នប់​ដំរី ឃុំ​ដំ​រិល ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ។

ខេត្ត​ត្បូងឃ្មុំ ៖ ជនសង្ស័យ​ពី​បទ​ប្លន់​សម្លាប់​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខេត្ត​ត្បូងឃ្មុំ​សហការ​ជាមួយ​នគរបាល​ខេត្ត​ព្រៃវែង​តាម​ប្រមាញ់ និង​ចាប់ខ្លួន​បាន​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ កក្កដា ២០១៥ នៅ​ចំណុច​ភូមិ​ភូមិ​ខ្នប់​ដំរី ឃុំ​ដំ​រិល ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជនសង្ស័យ​​​មានឈ្មោះ ស៊ិ​ន ប៊ិ​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ខ្សាយ ឃុំ​ព្រែក​ខ្សាយ​ក ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ប្លន់​សម្លាប់ ហើយ​ដឹក​សព​មក​ប្លុង​ចោល​ទៅ​ក្នុង​ព្រៃរនាម​នៅ​ខាងលិច​ស្ពាន​មាត់​ឃ្មង់​កាល​ពី​ពេល​កន្លង​ទៅ ។ ចំណែក​ជន​រង​គ្រោះ​ក្នុង​ករណី​ប្លន់​សម្លាប់​នេះ​មានឈ្មោះ សួន ហ៊ីង ភេទ​ប្រុស អាយុ៤៣​ឆ្នាំ នៅ​ភូមិ​ព្រែក​ខ្សាយ ឃុំ​ព្រែក​ខ្សាយ​ក ស្រុក​ពាម​រក៍ ខេត្ត​ព្រៃ​វែង ។

លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំបាន​រំលឹក​ថា ហេតុការណ៍​ភ្ញាក់ផ្អើល នោះ​កើតឡើង​នៅ​វេលា​ម៉ោង​៦ និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​៣០ មិថុនា ២០១៥ ត្រង់​ចំណុច​ខាងលិច​ស្ពានមាត់​ឃ្មង់ ក្នុងភូមិ​ទួល​វិហារ ឃុំ​ជី​រោ​ទិ៍​ទី​២ ស្រុក​ត្បូងឃ្មុំ ។ ដោយ​មាន​ប្រជាពលរដ្ឋ​ម្នាក់​បាន​ដើរ​រុល​ចុះ​តាម​ព្រៃរនាម​ក្នុង​គោលបំណង​ទៅ ​រក​ជីក​ត្រពាំង​លក់​ដើម្បី​ដោះស្រាយ​ជីវភាព តែ​មិន​ទាន់​នឹង​បាន​ជីក​ផង​នោះ គ្រាន់​ចុះ​ពី​ផ្លូវជាតិ​ចំងាយ​២៥​ម៉ែត្រ ក៏​ស្រាប់តែ​ប្រទះ​ឃើញ​សព​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ត្រូវ​បាន​គេ​ សម្លាប់​យក​មក​ប្លុង​ចោល រួច​ក៏​ប្រញាប់​រាយការណ៍​មក​សមត្ថ​កិច្ច​មូលដ្ឋាន​ជា​បន្ទាន់​ផង​ដែរ ។ បន្ទាប់​មក​បាន​ចុះ​ទៅ​ហ៊ុំ​ព័ទ្ធ​កន្លែង​កើតហេតុ​មិន​ឲ្យ​អ្នក​ណា​ម្នាក់​ ចូល​ទៅ​កន្លែង​សព​នោះ​ទេ ដោយ​បាន​បង្កើត​គណៈកម្មការ​ចម្រុះ​មាន នគរបាល អាជ្ញាធរ​ភូមិ​-​ឃុំ ព្រម​ទាំង​គ្រូពេទ្យ​ចុះ​ទៅ​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យស​ព​ ឃើញ​មាន​ស្នាម​វាយ​ត្រូវ​ក្បាល​នឹង​ឧបករណ៍​រឹង​បែក​ហូរ​ឈាម ។ នៅ​នឹង​កន្លែង​កើតហេតុ​គេ​ឃើញ​មាន​ស្នាម​កង់​រថយន្ត​បើក​ចេញពី​ទិស​ខាងលិច​ មក​កើត តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧ រហូត​ដល់​ត្រង់​ភូមិ​ទួល​វិហារ ឃុំ​ជី​រោ​ទិ៍​ទី​២ ស្រុក​ត្បូងឃ្មុំ ដែល​នៅ​កន្លែង​នោះ​មិន​មានផ្ទះ​ប្រជាពលរដ្ឋ​ណាមួយ​ទេ គឺ​មាន​តែព្រៃ​ឫស្សី​ដុះ​អម​សាង​ខាង​ផ្លូវជាតិ​ ព្រមទាំង​ស្ងាត់​ផង​ដែរ ។ រហូត​ដល់​រសៀល​ថ្ងៃ​ដដែល​ក៏​មាន​អ្នក​មក​មើល​បាន​ផ្សព្វផ្សាយ​តាម​វិទ្យុ FM ក្នុងស្រុក​មួយ​ក៏​លេចឮ​ទៅ​ដល់​ក្រុម​សាច់ញាតិ​មកមើល ក៏​ស្គាល់​អ្នក​ស្លាប់​ឈ្មោះ សួន ហ៊ីង រស់នៅ​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ដែល​ត្រូវ​បាន​គេ​ល្បួង​ទៅ​ផឹកស៊ី ហើយ​សម្លាប់​ប្លន់​យក​ទ្រព្យ ។

លោក​វរសេនីយ៍ត្រីអធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពី​មាន​ហេតុការណ៍​អំពើ​ប្លន់​សម្លាប់​​នេះ លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត​បាន​ចាត់​ឲ្យ​កម្លាំង​នគរបាល​បច្ចេកទេស​ខេត្ត នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​ ចុះ​ស្រាវជ្រាវ​ដោយ​យកចិត្តទុកដាក់ ព្រោះ​មាន​តម្រុយ​ជន​ពាក់ព័ន្ធ​ដែល​បាន​ទូរស័ព្ទ​ហៅ​ជន​រង​គ្រោះ​ទៅ​ផឹកស៊ី​ ។

លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន បញ្ជាក់​ថា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៤ កក្កដា ២០១៥ ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​ត្បូងឃ្មុំ បាន​សហការ​ជាមួយនឹង​នគរបាល​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង បើក​ការ​ស៊ើបអង្កេត​ដ៏​ក្តៅ​គគុក​លើក​ករណី​ប្លន់​សម្លាប់​ជន​រង​គ្រោះ​ខាង លើ ផ្អែក​តាម​រយៈសាក្សី​ ទើប​ដឹង​តម្រុយ​ថា ជនសង្ស័យ​ឈ្មោះ ស៊ិ​ន ប៊ិ​ន បាន​ទូរស័ព្ទ​ហៅ​ជន​រង​គ្រោះ​មក​ផឹកស៊ី​នៅផ្ទះលក់​ សាច់​ក្លែម​មួយ​កន្លែង​ក្នុងភូមិ​លេខ​៥ ឃុំ​ព្រែក​ខ្សាយ​ក ស្រុក​ពាម​រក៍ ខេត្តព្រៃវែង កាលពី​ល្ងាចថ្ងៃ​ទី​២៩ មិថុនា ២០១៥ ហើយ​មក​ដល់​ព្រឹក​ថ្ងៃ​ទី ១៥ កក្កដា ក្រោម​កិច្ចសហការ​ជាមួយនឹង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដំ​រិល ស្រុក​អូរ​រាំង​ឪ ក៏​បាន​ឃាត់​ជនសង្ស័យ​ឈ្មោះ ប៊ិ​ន មក​សួរនាំ​នៅ​អធិការដ្ឋាន​នគរ​បាល​ស្រុក​ត្បូងឃ្មុំ ដោយ​ដកហូត​បាន​ម៉ូត​របស់​ជន​រង​គ្រោះ​មក​វិញ​ផង​ដែរ ។

ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា រូបគេ និង​បក្ខពួក​២​នាក់​ទៀត​បាន​ប្រើ​ល្បិច​ល្បួង​ហៅ​ជន​រង​គ្រោះ​ឈ្មោះ ហ៊ីង មក​ផឹកស្រា​បៀរ​អស់​៦​កំប៉ុង រួច​នាំ​ទៅ​ចូល​ច្រៀង​ខារ៉ាអូខេ​នៅ​អ្នក​លឿង​ជិត​ទីរួមខេត្ត​ព្រៃវែង​អស់​ស្រា​បៀរ​២​កេស ។ លុះ​នៅ​វេលា​ម៉ោង​ប្រហែល​១១​យប់ ថ្ងៃ​ទី​២៩ មិថុនា ជន​រង​គ្រោះ​ស្រវឹង​ធ្លាក់​ភ្នែក រួច​ល្បួង​មក​លេង​នៅ​កំពង់ចាម ។ ពេល​ដែល​ជិះ​មក​ដល់​ត្រង់​ម្តុំ​ស្ពាន​មាត់​ឃ្មង់​កន្លែង​ស្ងាត់ ក៏​ប្រើ​ល្បិច​ឈប់​បត់ជើងតូច នាំ​អ្នក​រង​គ្រោះ​ទៅ​វាយ​សម្លាប់​ប្លន់​យក​សម្ភារ​ រួច​អូស​ទម្លាក់​ចូល​ព្រៃ​ រួច​យក​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ និង​ខ្សែ​ក​ទង្ង​ន់​៥​ជី រួច​ជិះ​ឆ្ពោះទៅ​ផ្សារ​សួង​តែ​ម្តង ។

ជនសង្ស័យ​ត្រូវ​បាន​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់វិធានការ​តាមច្បាប់ និង​តាម​ប្រមាញ់​ចាប់​បក្ខពួក​២​នាក់​ទៀត​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕