ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនបរទេស​ទុក​លុយ​ឲ្យ​១០០​ដុល្លារ ខណៈ​បុរស​ម្នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូ​បុក​ជនបរទេស​សន្លប់​ខ្លួនឯង

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​សន្លប់​ឈឹង ខណៈ​ពេល​ស្រវឹងស្រា​ជិះ​ម៉ូតូ​ទៅ​បុក​ម៉ូតូ​ជនបរទេស​ម្នាក់ បណ្តាល​ឲ្យ​ដួល ហើយ​ជនបរទេស​រយះ​ជើង​បន្តិច​បាន​ទុក​លុយ​១០០​ដុល្លារ​ទៅ​ឲ្យ​អ្នក​ឃើញ​ហេតុការណ៍ ដោយ​ប្រាប់​ថា​(​និយាយ​ជា​ភាសា​ខ្មែរ​) បុរស​ដែល​សន្លប់គឺ​ស្រវឹងស្រា​ជិះ​ម៉ូតូ​បុក​ម៉ូតូ​គាត់

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​សន្លប់​ឈឹង ខណៈ​ពេល​ស្រវឹងស្រា​ហើយជិះ​ម៉ូតូ​ទៅ​បុក​ម៉ូតូ​ជនបរទេស​ម្នាក់ បណ្តាល​ឲ្យ​ដួល ហើយ​ជនបរទេស​រយះ​ជើង​បន្តិច ហើយ​បាន​ទុក​លុយ​១០០​ដុល្លារ​ទៅ​ឲ្យ​អ្នក​ឃើញ​ហេតុការណ៍ ដោយ​ប្រាប់​ថា​(​និយាយ​ជា​ភាសា​ខ្មែរ​) បុរស​ដែល​សន្លប់គឺ​ស្រវឹងស្រា​ជិះ​ម៉ូតូ​បុក​ម៉ូតូរបស់​គាត់ រួច​ជនបរទេស​ម្នាក់​នោះ​ បាន​លើក​ម៉ូតូ​ជិះ​ចេញ​ទៅ​បាត់​។ គ្រោះថ្នាក់​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១២ ខែកក្កដា ត្រង់​ចំណុច​ផ្លូវ​លេខ​៥១​កែង​១៣៦ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ ។

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ម៉ូតូ​បង្ក​ម៉ាក​វ៉េវ​អាល់​ហ្វា ពណ៌​ទឹកប្រាក់ អត់​ស្លាក​លេខ បើកបរ​ដោយ​បុរស​ម្នាក់ ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ​ធ្វើ​ដំណើរ​ពី​លិចទៅ​កើត តាម​ផ្លូវ​លេខ​១៣៦ ទៅ​បុក​ម៉ូតូ​ម៉ាក​ស្កុប​ពី​មី​នី បើកបរ​ដោយ​ជនជាតិ​បរទេស​ម្នាក់ ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​៥១ ពី​ជើង​ទៅ​ត្បូង បណ្តាល​ឲ្យ​អ្នក​បង្ក​ដួល​សន្ល​ប​ឈឹង ចំណែក​ជនបរទេស គ្រាន់តែ​រយះ​ជើង​បន្តិច ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​និយាយ​ជា​ភាសា​ខ្មែរ​ថា ស្រវឹងស្រា​ហើយ​ជិះ​ម៉ូតូ បុក​ម៉ូតូ​របស់​គាត់ បណ្តាល​ឲ្យ​ដួល រួច​ហើយ​ជនជាតិ​បរទេស​នោះ បាន​ហុច​លុយ​១០០​ដុល្លារ​ទៅ​ឲ្យ​អ្នក​ឃើញ​ហេតុការណ៍ ផ្តាំ​ទុក​ឲ្យ​ជន​រង​គ្រោះ ហើយ​លើក​ម៉ូតូ​ជិះ​ចេញ​ទៅ​បាត់ ។ បន្ទាប់​មក​អ្នក​ដែល​ទទួល​លុយ​ពី​ជនបរទេសនោះ បាន​ប្រគល់​លុយ​១០០​ដុល្លារ​ ទៅ​ឲ្យ​សមត្ថកិច្ចបន្ត ហុច​ឲ្យ​អ្នកបើករថយន្ត​សង្គ្រោះ ដែល​ដឹក​ជន​រង​គ្រោះ​យក​ទៅ​ព្យាបាល​បន្ត​ទៀត ៕