ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ធ្លាក់​ពី​លើ​ក្បាល​ទូកចូល​ទឹក​កួច​ទៅបាត់​មួយ​ថ្ងៃ​ទើប​ប្រទះ​ឃើញ​សព

9 ឆ្នាំ មុន

ខេតឧត្តរមានជ័យ ៖ បុរស​ម្នាក់​បាន​ធ្លាក់​ពី​លើ​ក្បាល​ទូក​ចូល​ក្នុងទឹក​កំពុង​ហូរ​កួច​ទៅ​បាត់​ ខណៈ​ពេល​​​នាំ​ប្រពន្ធ​ជិះទូក​ទៅ​លើក​លប​នៅ​ក្នុង​បឹង​អូរ​ជីក ​ហៅ​បឹង​ទំនប់​ថ្មី​ ​កាលពី​ព្រឹក​ថ្ងៃ​ទី​១១​ កក្កដា​ ២០១៥​

ខេតឧត្តរមានជ័យ ៖ បុរស​ម្នាក់​បាន​ធ្លាក់​ពី​លើ​ក្បាល​ទូក​ចូល​ក្នុងទឹក​កំពុង​ហូរ​កួច​ទៅ​បាត់​ ខណៈ​ពេល​​​នាំ​ប្រពន្ធ​ជិះទូក​ទៅ​លើក​លប​នៅ​ក្នុង​បឹង​អូរ​ជីក ​ហៅ​បឹង​ទំនប់​ថ្មី​ ​កាលពី​ព្រឹក​ថ្ងៃ​ទី​១១​ កក្កដា​ ២០១៥​ ​នៅ​ក្នុងភូមិ​លំ​ទង​ចាស់ ឃុំ​លំ​ទង ស្រុក​អន្លង់​វែង​។

ស្ត្រី​ជា​ប្រពន្ធ​ជន​រង​គ្រោះ​​​ឈ្មោះ​ត្រេ​ត វ៉ា​នី ​អាយុ​៣២​ឆ្នាំ​ មានកូន​ស្រី​៣​នាក់​ រស់នៅ​ក្នុងភូមិខាងលើបាន​រៀបរាប់​ថា មុន​ពេល​កើតហេតុ​ប្តី​របស់​នាង​ដែល​មានឈ្មោះ​រឿ​ន ខ្វី​ន​ អាយុ​៣០​ឆ្នាំ​ ​​បាន​ប​បួល​​នាង​​​អុំទូក​ទៅ​លើក​លប​នៅ​ក្នុង​បឹង​អូរ​ជីក​ ហៅ​បឹង​ទំនប់​ថ្មី ពេល​ជិះទូក​ទៅ​ដល់​កណ្តាល​បឹង​នោះ​ ទឹក​កំពុង​តែ​ហូរ​ខ្លាំង​ស្រាប់តែ​ប្តី​នាង​ដែល​មាន​ជម្ងឺ​​​ឆ្កួតជ្រូក ​បាន​ប្រកាច់​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក ហើយ​ទឹកបាន​កួច​​​យក​​ទៅ​បាត់​រហូត​មក​ទល់​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ដដែល​ទើប​រក​ឃើញសព​​។

លោក​អនុ​សេនីយ៍​ទោ​ហ៊ើ​ន សំបោ​ន សមត្ថ​កិច្ច​ផ្នែក​ស្រាវជ្រាវ​ព្រហ្ម​ទណ្ឌ​កង​អាវុធ​ហត្ថស្រុក​អន្លង់​វែង​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​រាយការណ៍​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​រួច​មក ​លោក​បាន​ដឹកនាំ​កំលាំង​អាវុធ​ហត្ថ​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ដើម្បី​ធ្វើការ​ពិនិត្យ បន្ទាប់​ពី​ពិនិត្យ​រួចសមត្ថកិច្ច​បាន​សនិដ្ឋាន​ថា បុរស​រង​គ្រោះ​ពិតជា​លង់ទឹក​ស្លាប់​ដោយ​ពិតប្រាកដ​មែន​​៕