ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​បរទេស​២នាក់​ប្តី​ប្រពន្ធ​ត្រូវ​ចោរ​ឆក់​កាបូប​ស្ពាយពេល​កំពុង​ជិះ​ឡូរី

8 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖ តាម​សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា កាល​ពី​វេលា​ម៉ោង​ជាង​១០​ព្រឹក ថ្ងៃ​ទី​៨ កក្កដា នេះ​នៅ​ចំណុច​ស្ពាន​ទី​២ ក្នុង​ភូមិ​អូរ​ដំបង​ ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ មាន​ករណី​ជន​សង្ស័យ​ម្នាក់​​ឆក់​កាបូប​ស្ពាយ​

ខេត្ត​បាត់​ដំបង​ ៖ តាម​សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា កាល​ពី​វេលា​ម៉ោង​ជាង​១០​ព្រឹក ថ្ងៃ​ទី​៨ កក្កដា នេះ​នៅ​ចំណុច​ស្ពាន​ទី​២ ក្នុង​ភូមិ​អូរ​ដំបង​ ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ មាន​ករណី​ជន​សង្ស័យ​ម្នាក់​​ឆក់​កាបូប​ស្ពាយ​ពី​ក្រោយ(សាក់​កាដូ)​របស់​ជន​បរទេស​២​នាក់​ប្តី​ ប្រពន្ធ​ ខណៈ​ពេល​ពួក​គេ​កំពុង​ជិះ​ឡូរី​។

ជន​រង​គ្រោះជា​ប្តី​​ឈ្មោះ​ម៉ៃ​ឃើល ហុក អាយុ​៤៨​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​លី​ស្សា កាក់​លីន អាយុ​៤៥​ឆ្នាំ ជា​ជន​ជាតិ​អាហ្វ្រិក​ខាង​ត្បូង​។

ជន​រង​គ្រោះ​បាន​ឱ្យ​ដឹង​ថា ក្នុង​កាបូប​ស្ពាយ​ដែល​ជន​សង្ស័យ​ឆក់​ទៅ​មាន​លិខិត​ឆ្លង​ដែន វី​ហ្សា ទូរ​ស័ព្ទ​អាយ​ហ្វូន​ កាត​ATM និង​មាន​លុយ​ប្រហែល​២០​ដុល្លារ​។

សេចក្តី​រាយការណ៍​បាន​បញ្ជាក់​​ថា ជន​សង្ស័យ​ជា​មនុស្ស​ស្គាល់​គ្នា​ជាមួយ​ម្ចាស់​ឡូរី​។ មុន​ពេល​កើត​ហេតុ​ ជន​រង​គ្រោះ​បាន​ជិះ​ឡូរី​ចេញ​ពី​ស្ថានីយរថ​ភ្លើង​អូរ​ដំបង​ឆ្ពោះ​ទៅ​ស្ថានីយ​អូរ​ស្រឡៅ ដោយ​​​ជន​សង្ស័យ​សុំ​ជិះ​ទៅ​ជាមួយ​ដែរ​ លុះ​ពេល​ត្រឡប់​មក​វិញ​ដល់​ពាក់​កណ្តាល​ផ្លូវ​មាន​ឡូរី​មួយ​ទៀត​ជិះ​មក​ដែរ​ ពេល​នោះ​ម្ចាស់​ឡូរី​នោះ​ក៏​បាន​ឈប់​ ហើយ​លើក​ឡូរី​ចេញ​ពី​ផ្លូវ​ដើម្បី​ឱ្យ​ឡូរី​ដែល​ជន​រង​គ្រោះ​ជិះ​ធ្វើដំណើរ​បន្ត​ទៅ​មុខ​ទៀត​។

​ខណៈពេល​ឡូរី​កំពុង​ឈប់​ជៀស​គ្នា​នោះ ជន​សង្ស័យ​បាន​ឆ្លៀត​ឱកាស​ឆក់​យក​កាបូប​ស្ពាយ​របស់​ជន​រង​គ្រោះ​ហើយ​ព្យាយាម​រត់​គេច​ខ្លួន​។ ភ្លាមៗ​នោះ​បាន​ធ្វើ​ឱ្យ​ផ្អើល​ដល់​សមត្ថ​កិច្ច​ចេញ​អន្តរាគមន៍​ដេញ​ប៉ផាប់​ចាប់​ពភីង​ តែ​ចាប់​មិន​បាន​ទេដោយ​សារ​ជន​សង្ស័យ​រត់​គេចខ្លួន​ចូល​ក្នុងតំបន់​ព្រៃ​ស្មុគ​ស្មាញ​ពេក​ ដោយ​សមត្ថ​កិច្ច​បាន​រក​ឃើញ​តែ​កាបូប​ស្ពាយ​របស់​ជន​រង​គ្រោះ​ដែល​ជន​សង្ស័យ​បោះ​ចោល​តាម​ផ្លូវ​។

នៅ​ក្នុង​កាបូប​ស្ពាយ​នោះ​សមត្ថ​កិច្ច​បាន​ឆែក​ឃើញ​​មាន​លិខិត​ឆ្លង​ដែន​ វី​ហ្សា​ កាត​ATM ចំណែក​លុយ​ និង​ទូរ​ស័ព្ទ​ត្រូវ​ជន​សង្ស័យ​យក​ទៅ​បាត់​ហើយ​។

ពេល​នេះ​សមត្ថ​កិច្ច​កំណត់​មុខ​សញ្ញាជន​សង្ស័យ​បាន​ហើយ​ ហើយ​កំពុង​តែ​តាម​ប្រមាញ់​៕