ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វែក​មុខ​ឃាតករ​​កា.ប់​បុរស​ម្នាក់​ស្ទើរ​ដាច់​ក​ស្លា.ប់នៅ​ស្រុក​រមាស​ហែក​

9 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀ​ ៖​ ជន​​​ជា​ឃាតករ​កា.ប់​បុរស​ម្នាក់​ស្ទើរ​ដាច់​ក​ស្លា.ប់​ក្នុង​ថ្លុក​ឈាម​នៅភូមិ​រមាំង​ទ្រេត​ ឃុំ​សំបួរ​ ស្រុក​រមាស​ហែក​ ត្រូវ​សមត្ថកិច្ច​​នគ​របាល​ប៉ុ​ស្តិ៍​រដ្ឋបាល​ឃុំ​សំបួរ​ចាប់​បាន​ហើយ​ កាល​ពីវេលា​ម៉ោង​៨​​យប់

ខេត្ត​ស្វាយ​រៀង​ ៖​ ជន​​​ជា​ឃាតករ​កាប់​បុរស​ម្នាក់​ស្ទើរ​ដាច់​ក​ស្លាប់​ក្នុង​ថ្លុក​ឈាម​នៅភូមិ​រមាំង​ទ្រេត​ ឃុំ​សំបួរ​ ស្រុក​រមាស​ហែក​ ត្រូវ​សមត្ថកិច្ច​​នគ​របាល​ប៉ុ​ស្តិ៍​រដ្ឋបាល​ឃុំ​សំបួរ​ចាប់​បាន​ហើយ​ កាល​ពីវេលា​ម៉ោង​៨​​យប់​ ថ្ងៃ​ទី​៧​ កក្កដា​ ២០១៥ ​ខណៈ​ជន​នេះ​នៅ​ក្នុងផ្ទះ​ ។

​បើ​តាម​លោក​វរសេនីយ៍ទោ​គឹ​ម​ ឡៃ ​នាយ​កា​រិ​យា​ល័យព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ស្នងការ​នគ​បាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ​ឃាតករ​ឈ្មោះ​ស៊ា​ន​ ម៉ា ​ភេទ​ប្រុស ​អាយុ​៤៧​ឆ្នាំ ​មានស្រុក​កំណើត​នៅ​ភូមិ​ស្វាយ​ជ្រំ ​ស្រុក​មេ​សាង​ខេត្តព្រៃវែង​ ​មាន​ទីលំនៅ​ក្បែរ​ផ្ទះ​ជន​រង​គ្រោះ​ដែរ​។

​​​ប្រភព​ដដែល​បន្ត​ថា ករណី​ឃាត​កម្ម​នេះ​កើត​ឡើង​ដោយ​សារ​គំនុំ​រឿង​​​ជេរឌឺ​ដង​ពាក្យ​សម្តី​គ្នា​។

គួររំលឹកថា កាលពី​វេលា​ម៉ោង​៧​ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៦​ កក្កដា ​២០១៥​​ ​នៅ​ភូមិ​រមាំង​ទ្រេត​ ឃុំ​សំបួរ​ ស្រុក​រមាស​ហែក​​ បុរស​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​យក​កាំបិត​មក​លួច​កាប់​ចិញ្ច្រាំ​ពី​​លើ​កញ្ចឹងក​ពីក្រោយ​ស្ទើ​រដាច់​កចេញពី​ក្បាល​ហូរ​ឈាម​ស្រោច​ក្រោម​គ្រែ​គួរ​ឲ្យ​ញាក់សាច់ ​​។​

​ជន​រង​គ្រោះ​ឈ្មោះ​សូរ​​ ពុធ ​ភេទ​ប្រុស​ អាយុ​៤៦​ឆ្នាំ​ រស់​នៅ​ភូមិ​កើតហេតុ​ខាងលើ​​៕