ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង ៖ ពុំ​មាន​អ្នក​ឆ្លង​ជំងឺ MERS ថ្មី និង​អ្នក​ស្លា.ប់​ចាប់តាំងពី​មួ​យស​ប្តា​ហ៍​មក​ហើយ

8 ឆ្នាំ មុន

យោង​តាម​ក្រសួងសុខាភិបាល និង​សង្គមកិច្ច​កូរ៉េ​ខាងត្បូង​ថា ពុំ​មាន​អ្នក​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​ម​ជ្ឈឹ​ម​បូព៌ា MERS ណា​ម្នាក់​ឡើយ​កាលពី​ថ្ងៃ​ទី​៧ កក្កដា នៅ​កូរ៉េ​ខាងត្បូង ខណៈ​ដែល​អ្នក​ស្លា.ប់​ក៏​ពុំ​មាន​ដែរ​ចាប់តាំងពី​១​ស​ប្តា​ហ៍​មក​ហើយ ។

យោង​តាម​ក្រសួងសុខាភិបាល និង​សង្គមកិច្ច​កូរ៉េ​ខាងត្បូង​ថា ពុំ​មាន​អ្នក​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​ម​ជ្ឈឹ​ម​បូព៌ា MERS ណា​ម្នាក់​ឡើយ​កាលពី​ថ្ងៃ​ទី​៧ កក្កដា នៅ​កូរ៉េ​ខាងត្បូង ខណៈ​ដែល​អ្នក​ស្លាប់​ក៏​ពុំ​មាន​ដែរ​ចាប់តាំងពី​១​ស​ប្តា​ហ៍​មក​ហើយ ។

ចំនួន​សរុប​នៃ​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា នាំ​ឱ្យ​មាន​ជំងឺ MERS នៅ​តែ​១៨៦​នាក់ ។ ការ​ឆ្លង​វីរុស​នោះ​ហាក់ដូចជា​ចុះ​ថយ ព្រោះ​មាន​តែ​មនុស្ស​ម្នាក់​គត់​ដែល​ឆ្លង​រយៈពេល​៤​ថ្ងៃ​ចុង​ក្រោយ​នេះ​។ ចំណែក​អ្នក​ស្លាប់​ពុំ​មាន​ម្នាក់​ណា​ឡើយ​ចាប់តាំងពី​១​ស​ប្តា​ហ៍​កន្លង​ទៅ ។

រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​ប៉ុ​ន​ប៉ង​ប្រកាស​ពី​ការ​បញ្ចប់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ MERS ប្រសិនបើ​រយៈពេល​២៨​ថ្ងៃ​ពុំ​កត់សម្គាល់​ឃើញ​មាន​អ្នក​ឆ្លង​ថ្មី ។ ពុំ​មាន​អ្នក​ស្លាប់​ថ្មី​ណា​ម្នាក់​ឡើយ​ចាប់តាំងពី​១​ស​ប្តា​ហ៍​កន្លង​ទៅ ដែល​ចំនួន​អ្នក​ស្លាប់​សរុប​មាន​៣៣​នាក់ ។ អ្នកជំងឺ​១១៨​នាក់​បានជា​សះស្បើយ​វិញ​ហើយ​អនុញ្ញាត​ឱ្យ​ចាក​ចេញពី​មន្ទីរពេទ្យ នៅ​សល់​អ្នកជំងឺ​៣៥​នាក់​កំពុង​បន្ត​ការ​ព្យាបាល ក្នុង​នោះ​៩​នាក់​ស្ថិត​ក្នុង​ស្ថានភាព​ដុនដាប ។ រីឯ​មនុស្ស​ដែល​ដាក់​ឱ្យ​នៅ​ដាច់​ពី​គេ​កាលពី​ថ្ងៃ​ទី​៦ កក្កដា មាន​៩០៧​នាក់ ហើយ​ធ្លាក់​មក​នៅ​ត្រឹម​៦៧៤​នាក់​កាលពី​ថ្ងៃ​ទី​៧ កក្កដា ៕