ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អូ​បា​ម៉ា​សន្យា​បង្កើន​ការ​តស៊ូ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ស៊ី​រី

8 ឆ្នាំ មុន

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា អះអាង​កាលពី​ថ្ងៃ​ទី​៦ កក្កដា​ថា ក្រុមចម្រុះ​អន្តរជាតិ​នាំមុខ​ដោយ​សហរដ្ឋអាមេរិក ប្តេជ្ញា​បង្កើន​ការ​តស៊ូ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ស៊ី​រី ដោយ​អះអាង​ជា​ថ្មី​ថា យុទ្ធនាការ​

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា អះអាង​កាលពី​ថ្ងៃ​ទី​៦ កក្កដា​ថា ក្រុមចម្រុះ​អន្តរជាតិ​នាំមុខ​ដោយ​សហរដ្ឋអាមេរិក ប្តេជ្ញា​បង្កើន​ការ​តស៊ូ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ស៊ី​រី ដោយ​អះអាង​ជា​ថ្មី​ថា យុទ្ធនាការ​ប្រឆាំង​ពួក​ជី​ហា​ដ​នឹង​មាន​រយៈពេល​យូរអង្វែង ។

ក្នុង​សេចក្តីថ្លែងការណ៍​មួ​ួ​យ​ឯ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន លោក​អូ​បា​ម៉ា មាន​ប្រសាសន៍​ថា យើង​បង្កើន​ការ​ខិតខំ​ប្រឹងប្រែង​ប្រឆាំង​បណ្តា​មូលដ្ឋាន​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ស៊ី​រី ។ ការ​វាយប្រហារ​តាម​អាកាស​របស់​យើង​នឹង​បន្ត​សំដៅលើ​បណ្តា​ទីតាំង​ប្រេងកាត និង​ឧស្ម័ន​ដែល​ជា​ប្រភព​ផ្តល់​ហិរញ្ញវត្ថុ​ដល់​បណ្តា​ប្រតិបត្តិការ​របស់​ពួក​ជី​ហា​ដ​។ យើង​ក៏​វាយប្រហារ​ផង​ដែរ​លើ​បណ្តា​ថ្នាក់ដឹកនាំ និង​បណ្តា​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ស៊ី​រី ។

ក្រុមចម្រុះ​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​រយៈពេល​បុ​៉​ន្មា​ន​ថ្ងៃ​ចុង​ក្រោយ​នេះ​បាន​ធ្វើការ​វាយប្រហារ​តាម​អាកាស​យ៉ាង​ខ្លាំងក្លា​ពុំ​ធ្លាប់​មាន​ពី​មុន​មក​លើ​ទីក្រុង​រ៉ា​កា ដែល​ក្លាយជា​រដ្ឋធានី​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ស៊ី​រី ដោយ​កម្ទេច​បណ្តា​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ពួក​ជី​ហា​ដ​ប្រើប្រាស់ ។ ការ​វាយប្រហារ​ទាំងនេះ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៣០​នាក់ ។ នេះ​ជា​ការ​អះអាង​របស់​អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH ដែល​មាន​ប្រភព​ព័ត៌មាន​ច្រើន ។

យោង​តាម​រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​មេ​រិ​ក លោក ASHTON CARTER ថា ការ​ទម្លាក់​គ្រាប់បែក​របស់​អា​មេ​រិ​ក​ដំបូង​បំផុត​សំដៅ​ជួយ​ទ្រទ្រង់​ដល់​ការ​វាយ​រុលទៅមុខ​របស់​កងកម្លាំង​ឃើ​ត ។

អង្គការ OSDH រាយការណ៍​ម្យ៉ាងទៀត​ថា ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​កាលពី​ថ្ងៃ​ទី​៦ កក្កដា វាយ​ដណ្តើម​យក​ទីក្រុង AIN ISSA ពី​ពួក​យុទ្ធ​ជន​ឃើ​ត​ក្រោយ​ការ​វាយលុក​យ៉ាង​ខ្លាំងក្លា​មួយ​ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជា​ច្រើន​សិប​នាក់​ខាង​ភាគី​ពួក​ឃើ​ត ។ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដណ្តើម​ត្រួតត្រា​ទីក្រុង​នេះ និង​តំបន់​ជុំវិញ​ក្នុង​យុទ្ធនាការ​នៅ​ខាងកើត​ខេត្ត​រ៉ា​កា​ភាគ​ខាងជើង​ស៊ី​រី ។ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាត់បង់​ទីក្រុង​នេះ​ធ្លាក់​ក្នុង​កណ្តាប់ដៃ​ពួក​ឃើ​ត​កាលពី​ខែ​មុន ។ ពួក​រដ្ឋ​អ៊ិ​ស្លា​ម​បាន​ធ្វើការ​វាយបក​វិញ​ដើម្បី​ដណ្តើម​យក​ទីក្រុង​នេះ​កាលពី​ថ្ងៃ​ទី​៦ កក្កដា ព្រោះ​ជាទី​ក្រុង​យុទ្ធសាស្ត្រ​មួយ​ស្ថិត​នៅ​ក្បែរ​ទីក្រុង​រ៉ា​កា ។ ពេល​ទីក្រុង​នេះ​ធ្លាក់​ក្នុង​ដៃ​ពួក​ឃើ​ត ក្រុម​រដ្ឋ​អ៊ិ​ស្លា​មហា​ក់រង​ការ​គំរាមកំហែង ព្រោះ​ពួក​យុទ្ធ​ជន​ឃើ​ត​នៅ​ចម្ងាយ​ត្រឹមតែ​៣០​គីឡូម៉ែត្រ​ពី​ក្រុង​រ៉ា​កា ៕