ខេត្តឧត្តរមានជ័យ ៖ ស្ត្រីចាស់ជរាគ្មានទីពឹងមានអាយុ៧២ឆ្នាំកំពុងតែដេកដួលនៅនឹងកន្ទេលនៅភូមិលំទងចាស់ ឃុំលំទង ស្រុកអន្លងវែង កាលពីព្រឹកថ្ងៃទី០៥ កក្កដា ២០១៥ បានដង្ហោយហៅរកការជួយឧបត្ថម្ភមុននឹងលាចាកលោកនេះ ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិលំទងចាស់បានរៀបរាប់ឲ្យកោះសន្តិភាពដឹងថា លោកយាយសូត្រ យែប អាយុ៧២ឆ្នាំ កាលនៅវ័យក្មេងមានបងប្អូន២នាក់ ប្រុសម្នាក់ ឪពុកម្តាយបានស្លាប់ចោលទាំងអស់ បន្ទាប់មកបងប្រុសក៏បានស្លាប់ទៅទៀត គឺនៅសល់តែរូបគាត់ម្នាក់ឯង ។
ពេលគាត់មានប្តីប្រសូត្របានកូន២ ស្រី១នាក់ ចំណែកបុតប្រុសស្រីទាំង២មានអាយុទើបបាន៥ឆ្នាំ បានស្លាប់ចោលរូបគាត់ទាំងពីរទៅវិញ។ អ្នកភូមិបានបញ្ជាក់ថា លោកយាយរូបនេះជាឆ្មបបង្កើតកូនអ្នកភូមិរូបគាត់ជាមនុស្សល្អមិនដែលឈ្លោះប្រកែកនឹងប្រជាពលរដ្ឋនៅក្នុងភូមិទេ។
ប្រជាពលរដ្ឋដដែលបានបន្តថានៅពេលរូបគាត់ចាស់ជរាគ្មានទីពឹងដេកដួលបានអ្នកភូមិយកបាយម្ហូបអាហារជួន តែមិនបានគ្រប់គ្រាន់ទេ ព្រោះអ្នកភូមិមានជីវភាពក្រីក្រដែរ ហើយជាប់រវល់ប្រកបការងារផង តែទោះជាបែបណារនៅពេលយប់ប្រជាពលរដ្ឋបាននាំគ្នាមកមើលថែទាំរូបគាត់ជារៀងរាល់យប់ដែរ។
លោកយាយសូត្រ យែប មានប្រសាសន៍ឮសូរសម្លេងខ្សាវៗថា រូបគាត់ពុំមានទីពឹងទេ ហើយរូបគាត់កំពុងតែដេកដួល ទៅណាមកណាមិនរួច តែក្រពះនៅតែស្រេកឃ្លានណាស់ ហើយរូបគាត់បានសុំអំពាវនាវដល់សប្បុរសជននៅទីជិតទីឆ្ងាយ អង្កការសង្គមស៊ីវិល ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាមេតា្តជួយផ្តល់នូវម្ហូបអាហារដែលមានរសជាតិឆ្ងាញ់ៗដល់រូបគាត់ផងមុនពេលលារចាកលោកនេះ៕
ចែករំលែកព័តមាននេះ