រាជធានីភ្នំពេញ ៖ យុវជនម្នាក់ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង០២ និង៣០នាទីរសៀលថ្ងៃទី០៦ កក្កដា ២០១៥ ស្ថិតនៅក្នុងរោងចក្រកាត់ដេរមួយកន្លែងក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីមានពាក្យបណ្តឹងរបស់ក្រុមគ្រួសារក្មេងស្រីរងគ្រោះ ប្តឹងពីបទចាប់រំលោភសេពសន្ថវៈកាលពីថ្ងៃទី០២ កក្កដា កន្លងមក ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យឈ្មោះដា អាយុ២០ឆ្នាំ មានទីលំនៅស្រុកកំណើតនៅក្បែរភ្នំជីសូរ ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុខាងលើ ។ ចំណែកក្មេងស្រីរងគ្រោះអាយុ១៤ឆ្នាំ។
ប្រភពបន្តថា នៅថ្ងៃទី០២ កក្កដា ២០១៥ កន្លងមក ជនសង្ស័យបានសុំណាត់ជួបក្មេងស្រីរងគ្រោះជាចុងក្រោយ ព្រោះធ្លាប់ស្គាល់គ្នាពេលរូបគេទៅជួលផ្ទះនាងស្នាក់នៅ និងបានលួចស្រឡាញ់នាងជាយូរមកហើយ ។ ដោយជនសង្ស័យបានឌុបក្មេងស្រីរងគ្រោះដើរលេងជុំវិញកោះពេជ្រ រួចក៏ជូននាងត្រឡប់មកផ្ទះជួលរបស់ខ្លួនវិញ ដោយទិញភេសជ្ជៈឱ្យនាងផឹក ខណៈបានលួចដាក់ថ្នាំក្នុងភេសជ្ជៈនោះទៀតផង ។
បន្ទាប់ពីរូបនាងផឹកបានមួយសន្ទុះក៏សន្លប់ រូបគេក៏ធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេចតែម្តង ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ