ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដី​ព្រៃរបស់​រដ្ឋ​នៅ​ខេត្ត​កំពង់​ធំ​ត្រូវ​បាន​គេ​ឃុបឃិត​គ្នា​កា.ប់​បំផ្លាញ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ

8 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ ដី​ព្រៃ​សម្បទាន​សង្គមកិច្ច​រាប់​ពាន់​ហិច​តា​កំពុង​ត្រូវ​បាន​គេ​លួច​បន្លំ​ជា​តំណាង​ប្រជាពលរដ្ឋ និង​បក្សពួក​របស់​ខ្លួន​មួយ​ក្រុម រុករាន​កា.ប់​បំផ្លាញ​យក​មក​ធ្វើ​ជា​កម្មសិទ្ធិ​ដោយ​ពុំ​មានការ​ហាមឃាត់​ទប់ស្កាត់​ពី​សំណាក់​មេព្រៃ និង​សមត្ថកិច្ច​ពាក់​ព័​ន្ឋ​នោះ​ឡើយ ។

ខេត្តកំពង់ធំ ៖ ដី​ព្រៃ​សម្បទាន​សង្គមកិច្ច​រាប់​ពាន់​ហិច​តា​កំពុង​ត្រូវ​បាន​គេ​លួច​បន្លំ​ជា​តំណាង​ប្រជាពលរដ្ឋ និង​បក្សពួក​របស់​ខ្លួន​មួយ​ក្រុម រុករាន​កាប់​បំផ្លាញ​យក​មក​ធ្វើ​ជា​កម្មសិទ្ធិ​ដោយ​ពុំ​មានការ​ហាមឃាត់​ទប់ស្កាត់​ពី​សំណាក់​មេព្រៃ និង​សមត្ថកិច្ច​ពាក់​ព័​ន្ឋ​នោះ​ឡើយ ។

តាម​កា​រៀបរាប់​ពី​ម្ចាស់​ចំការ​នៅ​ទីនោះ​បាន​ឲ្យ​ដឹង​ថា ដី​នៅ​ចំនុច​៥៥ ស្ថិត​ក្នុងភូមិ​អូរ​តូច ឃុំ​យក្ស​ក​ក្តី ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ត្រូវ​បាន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាំ​គ្នា​កាប់​ព្រៃ​រំលំ នៅ​ពេល​ដែល​ងាប់​ស្លឹក​អស់​ក៏​ចាប់ផ្តើម​ដុត ហើយ​នាំ​គ្នា​យក​ដំឡូង និង​ដំណាំ​ផ្សេង​ៗ​ទៀត​មក​ដាំ​តែ​ម្តង ដោយ​មិនបាច់​ភ្ជួ​រាស់​នោះ​ទេ រួច​ក៏​ក្លាយជា​ចំការ​​តែ​ម្តង ។ ម្ចាស់​ចំការ​​ម្នាក់​នោះ​បាន​បញ្ជាក់​ទៀត​ថា ការ​កាប់​ដុត​នេះ​ពុំ​មាន​ន​រណា​ចែក​ឲ្យ​ទេ គឺ​ចាប់​យក​រៀង​ៗ​ខ្លួន គ្រាន់តែ​មានការ​បង់លុយ​ឲ្យ​លោក​មេព្រៃ និង​សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​ទីនោះ​តែ​ប៉ុណ្ណោះ ។

លោក​សៅ វណ្ណ​នី នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្តាន់ ពុំ​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ ដោយ​លេខ​ទូរស័ព្ទ​ផ្ទាល់ខ្លួន​របស់​លោក​គឺ ០១២ ៨៦៩ ៥៦៧ ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​តែ​ពុំ​មាន​អ្នក​ទទួល ។

លោក​ហូ គឹ​ម​ឆេ​ង នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ទំ​រីង បាន​ឲ្យ​ដឹង​ថា ដី​នៅ​ចំនុច​៥៥ ឃុំ​យក្ស​ក​ក្តី នេះ គឺ​ពាក់​ព័​ន្ឋ​ស្រុក​ប្រាសាទ​សំបូរ និង​ស្រុក​សណ្តាន់ ហើយ​ស្រុក​ទាំង​ពីរ​បាន​បង្កើត​គណៈកម្មការ​ចម្រុះ​ចុះ​ទៅ​ត្រួតពិនិត្យ ដើម្បី​ថែរក្សា​ដី​ព្រៃ និង​ស្តារ​ដី​ព្រៃ​ឡើង​វិញដែរ​ ។

លោ​កអេង សុ​ភេ​ន ប្រធាន​អង្គការ​សមាគម អភិរក្ស​ព្រៃឈើ សត្វព្រៃ ជលផល បាន​ចេញ​មុខ​ធ្វើ​ជា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ កំពុង​តែ​រត់ការ​រៀបចំ​ដី​សង្គមកិច្ច សុំ​ឈូស​ឆាយដី​ព្រៃ​នៅ​តំបន់​៥៥​នេះ ។ តាម​ប្រភព​ព័ត៌មាន​ច្បាស់ការ​មួយ​បាន​បញ្ជាក់​ថា លោ​កអេង សុ​ភេ​ន បាន​តាំងខ្លួន​ជា​តំណាង​ប្រជា
ពលរដ្ឋ​រៀបចំ​ដី​ព្រៃ​សង្គមកិច្ច​នេះ គឺជា​ឆាកល្ខោន​បន្លំ​ភ្នែក​ថ្នាក់ដឹកនាំ ដើម្បី​យក​ដី​ព្រៃរបស់​រដ្ឋ​មក​ធ្វើ​ជា​កម្ម​សិទ្ធិ ដោយ​ម្នាក់​ៗ​តម្រូវ​ឲ្យ​បង់លុយ​ចំនួន​២០០$​សម្រាប់​ការ​រត់ការ ។ ដោយ​មានការ​ឃុបឃិត​ជាមួយ​លោកនាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្តាន់ និង​នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ធំ​ម្នាក់​​ ។

លោ​កតឹប ញាតា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ធំ​បាន​ប្រាប់​«​កោះសន្តិភាព​»​កាលពី​ល្ងាច​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០១៥​ថា កន្លង​មក​មាន​តំណាង​ប្រជា​ពលរដ្ឋ​២​នាក់​ចេញ​មុខ​រត់ការ ទី​១-​ឈ្មោះ​អេ​ង សុ​ភេ​ន ប្រធាន​អង្គការ​សមាគម​អភិរក្ស​ព្រៃឈើ សត្វព្រៃ ជលផល និង​ទី​២-​ឈ្មោះ​សូ ម៉ា​លី ភេទ​ប្រុស បាន​ដាក់​សំណើ​ទៅ​ថ្នាក់លើ ត្រង់​បាន​ឬ​មិន​បាន​នោះ​លោក​មិនដឹង​ទេ ពីព្រោះ​កន្លង​មក​ប្រជាពលរដ្ឋ​ពិតប្រាកដ​នៅ​ក្នុងស្រុក​សណ្តាន់ គឺ​អាជ្ញាធរ​បាន​ចែក​ដី​ឲ្យ​គ្រប់​ៗ​គ្នា​អស់ហើយ ហើយ​ដី​ព្រៃ​ដែល​ស្នើ​សុំ​នោះ​មាន​ចំនួន​រហូត​ដល់​ទៅ​ប្រហែល​២០០០​ហិតា​ឯណោះ ។ ចំនុច​សំខាន់​ដី​ព្រៃ​ដែល​សុំ​នោះ​គឺជា​ដី​ព្រៃ​ស្រោង​របស់​រដ្ឋ ម្យ៉ាងវិញទៀត​ដី​ព្រៃរបស់​រដ្ឋ​ដែល​នៅ​សេសសល់​ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ធំ​បច្ចុប្បន្ន​នេះ​គឺ​មាន​តិចតួច​ណាស់ អ​ញ្ចឹ​ង​ហើយ​ត្រូវការ​ការ​ត្រួតពិនិត្យ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ៕