ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌ​សែន​សុខ​បង្ក្រាប​ទូហ្គេ​ម​បា.ញ់​ត្រី​របៀប​រើស​អើង

9 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ លោក​ម៉ូ​វ​ មា​និ​ត​ អភិបាលរង​ខណ្ឌ​សែន​​សុខ កាលពី​វេលា​ម៉ោង​១០ ​និង​៣០​នាទី​ថ្ងៃ​ទី​៤​ កក្កដា​ ​២០១៥ ​​នេះ បាន​ដឹកនាំ​កម្លាំង​ប្រជា​ការពារ ​និង​ប៉ូលិស​បង្ក្រាប​ទីតាំង​បើក​ហ្គេ​ម​បា.ញ់​​ត្រី​មួយ​កន្លែង​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​២០១១​ ក្នុងភូមិ​គោក​ឃ្លាង​ សង្កាត់​ភ្នំពេញ​ថ្មី​ ដោយ​ដកហូត​បាន​ចំនួន​២​ទូ​ មក​រក្សា​ទុក​នៅ​សាលា​ខណ្ឌ​ ។​

រាជ​ធានីភ្នំពេញ ៖ លោក​ម៉ូ​វ​ មា​និ​ត​ អភិបាលរង​ខណ្ឌ​សែន​​សុខ កាលពី​វេលា​ម៉ោង​១០ ​និង​៣០​នាទី​ថ្ងៃ​ទី​៤​ កក្កដា​ ​២០១៥ ​​នេះ បាន​ដឹកនាំ​កម្លាំង​ប្រជា​ការពារ ​និង​ប៉ូលិស​បង្ក្រាប​ទីតាំង​បើក​ហ្គេ​ម​បាញ់​​ត្រី​មួយ​កន្លែង​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​២០១១​ ក្នុងភូមិ​គោក​ឃ្លាង​ សង្កាត់​ភ្នំពេញ​ថ្មី​ ដោយ​ដកហូត​បាន​ចំនួន​២​ទូ​ មក​រក្សា​ទុក​នៅ​សាលា​ខណ្ឌ​ ។​

ជាមួយ​នោះ​ អាជ្ញាធរ​ក៏​បាន​នាំ​ខ្លួន​អ្នក​​មើល​ការ​ខុស​ត្រូវ​ទូហ្គេ​ម​ម្នាក់ ​រួម​ទាំង​អ្នកលេង​ម្នាក់​​ផង​ដែរ​ ។ ​ចំពោះ​ការ​បង្ក្រាប​ទូហ្គេ​ម​របស់​អាជ្ញា​ធរ​នេះ​ មហាជន​មិន​បាន​សាទរ​នោះ​ទេពី​ព្រោះ​គេ​យល់​ថា​ជា​ការ​បង្ក្រាប​របៀប​រើសអើង​។ អ្នក​ភូមិ​រស់នៅ​ខណ្ឌ​សែន​សុខ​​ជា​ច្រើន​នាក់​ ដោយ​សុំ​មិន​បញ្ចេញ​​ឈ្មោះ​ថា​ ទីតាំង​ហ្គេ​ម​ចំនួន​២​កន្លែង​​នៅ​តាម​បណ្តោយ​ផ្លូវ​៥៩៨​ ក្នុងភូមិ​ទំនប់​សង្កាត់​ភ្នំពេញ​ថ្មី​ដដែល​នេះ​ បាន​បើក​ដំណើរការ​យ៉ាង​រលូន​ទាំង​យប់​ថ្ងៃ ដោយ​គ្រាន់តែ​គេ​ប្រើ​ល្បិច​ស្ពិ​ន​ភ្នែក​បិទទ្វារ​មុខ ចំហរទ្វារ​ក្រោយ​ប៉ុណ្ណោះ​។

អ្នក​ភូមិ​បន្ត​ថា ​ទីតាំង​បើក​លេង​ហ្គេ​ម​បាញ់​ត្រី​ចំនួន​២​កន្លែង​ខាងលើ​នេះ​ គឺ​១​កន្លែង​បើក​ដំណើរការ​២៤​ម៉ោង ​លើ​២​៤ម៉ោង ​មាន​ខ្នង​មន្ត្រី​​ប៉ូលិស​ម្នាក់ ​នៅ​ការិយាល័យ​ប្រឆាំង​គ្រៀង​ញៀន​រាជធានី​​ភ្នំពេញ ​។ ​ឯ​ទីតាំង​១​កន្លែង​ទៀត​ គេ​បើក​ដំណើរការ​នៅ​ពេល​យប់​ចាប់ពី​៦​ល្ងាច​ ទល់​ភ្លឺ​តែ​ម្តង ដោយទីតាំង​នេះ​ មាន​អភិបាលរង​ខណ្ឌ​សែន​សុខ​ម្នាក់​ ជា​អ្នក​នៅ​ពីក្រោយ​ ។

អ្នក​ភូមិ​បាន​ចោទសួរ​ថា ​មូលហេតុ​អ្វីបានជា​អាជ្ញាធរ​មិន​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ទាំង​២​ទីតាំង? ​ដែល​កំពុង​ប​ង្វ​ក់​ស្មារតី​យុវជន​រាល់ថ្ងៃ​​ដោយ​ខ្លះ​ភ្លេច​សាលា​ភ្លេច​ផ្ទះ​ និង​ជា​ពិសេស​បង្ក​ភាព​អ​សន្តិ​សុខ​ដូច​ជា​​ចោរលួចឆក់​ប្លន់​ និង​ឆក់​ជាដើម? ​។

ទោះបី​យ៉ាងណា ​បើ​តាម​ដឹង​ទីតាំង​២​កន្លែង​​ខាងលើ​នេះ​ គឺ​ត្រូវ​បាន​អាជ្ញាធរ​សង្កាត់​ភ្នំពេញ​ថ្មី​ និង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ បង្ក្រាប​ម្តង​មក​​ហើយ​ មិនដឹង​យ៉ាងម៉េច​បានជា​បើក​ឡើង​វិញ​​បាន​នោះ ​។​ ជុំវិញ​​ករណី​ទីតាំង​បើក​​ហ្គេ​ម​បាញ់​ត្រី​ខាង​លើ​នេះ​លោក​លី​ សា​វ៉េត ធ្លាប់​ប្រាប់​កោះសន្តិភាព​​តាម​ទូរស័ព្ទ​កាលពី​ស​ហ្តហ៍​មុន​ថា​ ​​​មន្ត្រី​ថ្នាក់​ក្រោម​ទៅ​បង្ក្រាប ក៏​ប៉ុន្តែ​ស្ងាត់​ជ្រាប​ដូច​ចោរ​លួច​​សេះ​​តែ​ម្តង ​៕