រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ធ្វើសកម្មភាពលួចទូរស័ព្ទដៃក្នុងរថយន្ត ត្រូវកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌចំការមន ធ្វើការបង្ក្រាបបានភ្លាមៗ កាលពីវេលាម៉ោង០១រសៀលថ្ងៃទី០២ កក្កដា ២០១៥ ស្ថិតនៅចំណុចផ្លូវ២៧១ ក្រោមស្ពានអាកាសស្ទឹងមានជ័យ ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ ម្នាក់ឈ្មោះថាច់ មិន ហៅអាខ្មៅ អាយុ២៩ឆ្នាំ មានទីលំនៅមិនពិតប្រាកដ និងម្នាក់ទៀតឈ្មោះវ៉ា វ៉ាន់ដេត អាយុ១៦ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវប្រឡាយទឹកក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។ ជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ រួចបញ្ជូនបន្តទៅពន្ធនាគារព្រៃ.សហើយ ។
ចែករំលែកព័តមាននេះ