ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​មិន​ស្គាល់​ម៉ាកបោល​​បុក​ម៉ូតូនិង​មនុស្ស​ម្នាក់​ស្លា.ប់​​នៅ​ក្រុង​បាន​លុង

8 ឆ្នាំ មុន

ខេត្តរតនគិរី ៖ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ បង្ក​ឡើង​ដោយ​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក បាន​បើក​បុក​ម៉ូតូ​បណ្តាល​​ឱ្យ​យុវជន​ម្នាក់​របួស​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តរតនគិរី តែ​ជា​អកុសល​ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក ក៏​បាន​ស្លា.ប់​តែ​ម្តង ។

ខេត្តរតនគិរី ៖ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ បង្ក​ឡើង​ដោយ​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក បាន​បើក​បុក​ម៉ូតូ​បណ្តាល​​ឱ្យ​យុវជន​ម្នាក់​របួស​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តរតនគិរី តែ​ជា​អកុសល​ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក ក៏​បាន​ស្លាប់​តែ​ម្តង ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៤០​នាទី​យប់​ថ្ងៃ​ទី​០៣ កក្កដា ២០១៥ ស្ថិត​ត្រង់​ផ្លូវបែក​ជា​៤ មុខ​ស្ថានីយ​ប្រេង​​ក្នុងភូមិ​៧​មក​រា សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ខេត្តរតនគិរី ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ព្រហ្ម ពិសិដ្ឋ អាយុ​២២​ឆ្នាំ ជា​កម្មករ មាន​ទីលំនៅ​ក្នុងភូមិ​ថ្មី សង្កាត់​ឡា​បាន
សៀ​ក ក្រុង​បាន​លុង ។ ចំណែកឯ​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​បើក​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​តែ​កាង​រថយន្ត និង​ស្តុ​ប​ធ្លាក់​រប៉ាត់រប៉ាយ​នៅ​កន្លែង​កើត​ហេតុតែ​ប៉ុណ្ណោះ ។

ប្រភព​បន្ត​ថា ម៉ូតូ​ជន​រង​គ្រោះ​ត្រូវ​សមត្ថកិច្ច​ចរាចរណ៍​នៃ​ស្នងការដ្ឋាន បាន​យក​ទៅ​រក្សា​ទុក ដើម្បី​រង់ចាំ​ការ​ដោះស្រាយ ។ ដោយ​ឡែក​សព​ជន​រង​គ្រោះ ត្រូវ​បាន​នគរបាល​ចរាចរណ៍​នៃ​ស្នងការ​នគរបាល​ខេត្ត ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃ​ណី ។