ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​លឿន​ដូច​ហោះ​ជ្រុល​ទៅ​បុក​របង​ថ្ម​របួសធ្ងន់

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ បុរស​​ម្នាក់​​រង​របួស​​យ៉ាងធ្ងន់ធ្ងរ បន្ទាប់​ពី​ជិះ​ម៉ូតូ​​លឿន​ហួស​​​ផ្លូវ​ហោះ​ទៅ​បុក​នឹង​របង​ថ្ម ​កាលពីវេលា​ម៉ោង​០៨ និង​៣០​​នាទី​យប់​ថ្ងៃ​ទី៣ ​កក្កដា ២០១៥ ស្ថិតនៅ​លើ​កំណាត់​ផ្លូវជាតិ​​លេខ​​៥៣​ចំណុច​​លូ​ទឹក ក្នុង​ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុងកំពង់​ឆ្នាំង​។

មន្ត្រី​នគរ​បាល​ក្រុង​​កំពង់ឆ្នាំង​បានឱ្យ​​ដឹងថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​​រង​គ្រោះ​រូប​នោះបានជិះម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្សុ​យ​​គី
​ស្មា​ស់​រី​វ៉ូ ព​ណ៌ខ្មៅ​ ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង 1D-2682 ក្នុង​ដំណើរពី​ត្បូង​ទៅ​ជើង​ តាម​បណ្តោយ​ផ្លូវលំ​ ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​​មក​ដល់​ចំណុច​កើតហេតុ ជា​ផ្លូវ​ឡើង​​ប្រសប់​ជាមួយ​​ផ្លូវជាតិ ជន​រង​គ្រោះ​បាន​បើក​​ហួស​ថ្នល់ជាតិ​ហោះ​ទៅ​បុក​នឹង​របង​ថ្ម ដែល​មាន​​ចម្ងាយ​ប្រមាណ​៦​ម៉ែត្រ បណ្តាល​ឱ្យ​រ​ងរ​បួស​ជា​ទម្ងន់ និង​សន្លប់​នៅ​នឹង​កន្លែង​តែ​ម្តង​។

ភ្លាម​ៗ​នោះ​ គេ​មិន​បាន​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​នោះ​​ទេ តែ​បន្តិច​ក្រោយមក​​មាន​មិត្ត​ភក្តិ​​បាន​មក​ដល់​​​អះ​អាង​ថា ជន​រង​គ្រោះ​ទើប​តែ​បែក​ចេញពី​ខ្លួន​មុន​នេះ​​​បន្តិច ស្រាប់តែ​មក​ជួប​គ្រោះថ្នាក់​បែប​​នេះ ។​ មិត្តភក្តិ​​រូប​នោះ​​បាន​បញ្ជា​ក់ទៀតថា ជន​រង​គ្រោះ​មាន​ឈ្មោះ​សុទ្ធ បញ្ញា អាយុ​២៣​ឆ្នាំ មាន​ទីលំនៅភូមិ​ស្រះ​កែវ ឃុំ មេលុំ ស្រុក​បរិបូរ​ណ៍ ។

​ក្រោយ​ពេល​​កើតហេតុ សមត្ថកិច្ច​នគរបាល​​បាន​ហៅ​រថយន្ត​របស់​​មន្ទី​ពេទ្យ​ខេត្ត​ដឹក​ជន​រង​គ្រោះទៅ​សង្គ្រោះ​នៅ​​មន្ទីរ​ពេទ្យ ចំណែក​ម៉ូតូ​​ដែល​រង​ការ​ខូច​ខាង​មួយ​​កំណាត់​មុខ ត្រូវ​បាន​​សមត្ថកិច្ច​នគរបាលក្រុង​កំពង់ឆ្នាំង ដឹក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ដើម្បី​រក្សា​ទុ​ក​ឱ្យ​​ម្ចាស់ដើម​​វិញ ៕