ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិ​បាល​រង​ខណ្ឌ​សែន​សុខ​ចុះ​សួរ​សុខ​ទុក្ខ និង​នាំ​អំណោយ​ចែក​ជូន​ពលរដ្ឋ​២ភូមិ​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ តាម​សេចក្តី​រាយការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា កាល​ពី​ព្រឹក​ថ្ងៃ​​ទី​៣ កក្កដា ២០១៥ លោក​​​ផេង សុថុល អភិ​បាល​រង​ខណ្ឌ​សែន​សុខ និង​លោក​ជុំ​ សារ៉ាយ ចៅ​សង្កាត់​ភ្នំពេញ​ថ្មី​

រាជ​ធានី​ភ្នំពេញ​ ៖ តាម​សេចក្តី​រាយការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា កាល​ពី​ព្រឹក​ថ្ងៃ​​ទី​៣ កក្កដា ២០១៥ លោក​​​ផេង សុថុល អភិ​បាល​រង​ខណ្ឌ​សែន​សុខ និង​លោក​ជុំ​ សារ៉ាយ ចៅ​សង្កាត់​ភ្នំពេញ​ថ្មី​បាន​​ចុះ​សួរ​សុខ​ទុក្ខ និងនាំ​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​អនុសាខា​កាក​បាទ​ក្រហម​ខណ្ឌ​សែន​សុខ​មក​ផ្តល់​ជូន​អ្នក​ភូមិ​ចំនួន​២ភូមិ​ដែល​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ប៉ើង​ដំបូល​ផ្ទះ​ គឺ​ភូមិ​ត្រពាំង​ស្វាយ និង​ភូមិ​ច្រេះ​ចំនួន​៧​គ្រួសារ​។

អំណោយ​ដែល​នាំ​មក​ចែក​ជូន​​ជន​រង​គ្រោះ​ខាងលើ ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ករ​២៥​គីឡូ​ក្រាម​ មី​១​កេស​ ត្រី​ខ​១​យួរ​ ទឹក​ត្រី​១​យួរ សារុង​១ ភួយ​១ មុង​១ រួម​ទាំង​ថវិកា​ចំនួន​៣​ម៉ឺន​រៀល​។

ជាមួយ​គ្នា​នោះ​ដែរ​ លោក​ជុំ​ សារាយ បាន​ចុះ​ពិនិត្យ​ផ្លូវ​បេតុង និង​លូ​នៅ​ភូមិ​ច្រេះ​ផង​ដែរ​។

សូម​បញ្ជាក់​ថា ​អំណោយជាគ្រឿង​ឧប​ភោគ​ បរិភោគ​ជា​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន​ សែន ចំណែក​ថវិកា​ជា​អំណោយ​របស់​អនុ​សាខា​កាក​បាទ​ក្រហម​ខណ្ឌ​សែន​សុខ​៕