ថ្ងៃសៅរ៏ ទី៤ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

ពិធី​បំបួស​នាគ​បាន​ចាប់ផ្ដើម​នៅ​លើប្រាសាទព្រះវិហារ​ក្រោម​ព្រះរាជា​ធិ​បតីភាព​សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស

  • Text Size

ដោយ ៖ឈិត គឹមឆុន

ថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០១០ ម៉ោង ០៨:១១

ពិធី​បំបួស​នាគ​​​នៅ​លើប្រាសាទព្រះវិហារ ពិធី​បំបួស​នាគ​​​នៅ​លើប្រាសាទព្រះវិហារ ពិធី​បំបួស​នាគ​​​នៅ​លើប្រាសាទព្រះវិហារ

កោះសន្តិភាព

ពិធី​បំបួស​នាគ​​​នៅ​លើប្រាសាទព្រះវិហារ

ខេត្ដព្រះវិហារ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២០ កក្កដា នៅ​វត្ដ​កែវ​សិក្ខា​គិរី​ស្វា​រៈ ហៅ​វត្ដ ប្រាសាទព្រះវិហារ ស្ថិត​នៅ​លើ​កំពូលភ្នំ​ដង រែក​មាន​រៀបចំ​ពិធី​ទៅ​តាម​ប្បវេណី​ព្រះពុទ្ធ សាសនា​មុន​រដូវ​ចូល​ព្រះ​វស្សា​មក​ដល់​ដោយ មានការ​បំបួស​នាគ​ដល់​នាគ​ចំនួន​៣៦​អង្គ ក្នុង​នោះ​ភិក្ខុ​៦​អង្គ និង​សាមណេរ​៣០​អង្គ ។ពិធី​ដែល​បាន​រៀបចំ​ធ្វើ​ឡើង​នា​ព្រឹក​នោះ ស្ថិត​ក្រោម​ព្រះរាជ​អធិបតីភាព​សម្ដេច​អគ្គ មហា​សង្ឃ​រាជាធិបតី​ទេព វង្ស ព្រះ​មហា សង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេច ព្រះ​ឧត្ដម​វង្សា មួ​ង រ៉ា លេខាធិការ​ថេរ​សភា សង្ឃ ព្រមទាំង​មានការ​ចូលរួម​ពី​លោក​ស ថា​វី អភិបាលរង​ខេត្ដព្រះវិហារ មន្ដ្រីរាជការ និង​បណ្ដា​នាយទាហាន ពល​ទាហាន​ជា​ច្រើន រូប​ដែល​កំពុង​ឈរជើង​នៅ​លើ​សមរភូមិ ទិស​ទី​មួយ​ប្រាសាទព្រះវិហារ​។

សម្ដេចព្រះ​ឧត្ដម​វង្សា​មួ​ង រ៉ា បាន​មាន ថេរ​ដីកា​កោតសរសើរ​ដល់​ទឹកចិត្ដ​កង កំលាំង​ដែល​បាន​ស៊ូទ្រាំ​ក្នុង​បុព្វហេតុ​ការពារ បូរណភាព​ទឹកដី និង​មាតុភូមិ ដែល​ក្នុង​នោះ ក៏​មាន​ព្រះសង្ឃ​ដែរ​បាន​គង់នៅ​ក្នុង​វត្ដ​កែវ សិក្ខា​គិរី​ស្វា​រៈ​នៅ​លើ​ទឹកដី​របស់​ខ្មែរ​មិន​ខ្លាច ឬ​គេច​ទៅ​ណា​ឡើយ​។ សម្ដេចព្រះ​ឧត្ដម​វង្សា មួ​ង រ៉ា បាន​រំលឹក​ដល់​ការ​ដឹកនាំ​ប្រកបដោយ គតិបណ្ឌិត​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​ថែរក្សា​ការពារ​មរតក​ដ៏​មហាសាល និង​មាន​តំលៃ​ដែល​មិន​អាច​កាត់ថ្លៃ​បាន គឺ ប្រាសាទព្រះវិហារ​របស់​ខ្មែរ ។

សម្ដេច​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស បន្ទាប់​ពី​ពិធី​បំបួស​នាគ​ដល់​ព្រះ​ភិក្ខុ​ចំនួន ៦​អង្គ និង​សាមណេរ​ចំនួន​៣០​អង្គ​រួច​មក ក៏​បាន​មាន​បន្ទូល​សួរសុខទុក្ខ​ដល់​កងទ័ព​ដែល បាន​ចូលរួម​។ ព្រះ​អង្គ​បាន​ផ្ដាំផ្ញើ​ដល់​កង កំលាំង​ធ្វើ​យ៉ាងណា​ត្រូវ​ចេះ​សាមគ្គី​គ្នា ពិសេស​រវាង​ប្រជាជន​ទាំង​ពីរ​ដែល​ជា ប្រទេស​ជិតខាង​គ្នា មិន​អាច​យក​គ្នា​ធ្វើ​ជា សត្រូវ​បាន​ទេ ។ លោក​ស ថា​វី អភិបាលរង​ខេត្ដ​បាន​មាន ប្រសាសន៍​ថា ការ​បំបួស​នាគ​នា​ព្រឹក​នោះ មាន​ចំនួន​៣៦​អង្គ ដោយ​បាន​មក​ពី​គ្រប់​ទី អារាម និង​មូលដ្ឋាន​នានា​នៅ​ក្នុង​ខេត្ដ​ព្រះ វិហារ ។ បន្ទាប់​ពី​ធ្វើការ​បំបួស​រួច​នឹង​ត្រូវ បញ្ជូន​ទៅ​កាន់​វត្ដ​គ​១ វត្ដ​ស្វាយ​ជ្រុំ វត្ដ​ស្រឯម និង​វត្ដ​ជាំ​ក្សាន្ដ​ចំនួន​៣០​អង្គ និង​រក្សា​ឱ្យ​គង់ នៅ​ក្នុង​វត្ដ​កែវ​សិក្ខា​គី​រី​ស្វា​រៈ​ហៅ​វត្ដ​ប្រាសាទព្រះវិហារ​ចំនួន​៦​អង្គ ៕

 
Related Posts Plugin for WordPress, Blogger...
 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 03-02-2012 ម៉ោង 07:53 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0554,063
បាត ថៃឡង់ (1USD)30.9531.05
ដុង វៀតណាម (1USD)21,02021,100
យ៉េន ជប៉ុន (10.000JPY)130.5131.3
ដុល្លារ សិង្ហបូរី (100SGD)79.880.3
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.833.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)130.5131.2
ផោន អង់គ្លេស (100GBP)157.3158
ដុល្លារ អូស្ត្រាលី (100AUD)106.3107
ដុល្លារ កាណាដា (100CAD)99.399.8
ហ្វ្រង់ ស្វ៊ីស (100CHF)108.3109
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,1002,110
 

qbmore - Cambodia Advance Communication Ltd