ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សព​ដែល​គេ​ប្រទះ​ឃើញ​នៅ​សង្កាត់​ព្រែក​តាសេកទំនង​ជា​ជន​ជាតិ​បរទេស

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ តាមសេចក្តី​រាយការណ៍​ព័ត៌​មាន​បន្ថែម​បាន​ឱ្យ​ដឹង​ថា ​សព​បុរស​មិន​ស្គាល់​អត្ត​សញ្ញាណ​ដែល​គេ​ប្រទះ​ឃើញ​នៅ​សង្កាត់​ព្រែក​តាសេកទំនង​ជា​ជន​ជាតិ​បរទេស​(ស្បែក​ខ្មៅ) ហើយ​នៅ​ជាប់​ខ្លួន​សព​ឃើញ​មាន​ប្រាក់​ដុល្លារ​មួយចំនួន និង​ប័ណ្ណ​ស្នាក់​នៅ​ផ្ទះ​សំណាក់​ខ្មែរ​-ស្តាយ(Khmer Style) ស្ថិត​នៅ​ផ្ទះ​លេខ​៩៩ ផ្លូវ​៦៣ សង្កាត់​បឹង​រាំង ខណ្ឌ​ដូន​ពេញ​​។

ទោះ​បី​ជា​យ៉ាង​ណា​ សមត្ថ​កិច្ច​នៅ​មិន​ទាន់រក​ឃើញ​​អត្ត​សញ្ញាណ​សព​នៅ​ឡើយ​ ហើយ​កំពុ​ង​ស្រាវ​ជ្រាវ​បន្ត​ទៀត​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>