រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍នៅមុននេះបន្តិចថា មានកម្មការិនីជាង៦០នាក់របស់រោងចក្រកាត់ដេរ «PPO» បានដួលសន្លប់ជាបន្តបន្ទាប់ បង្កឱ្យភ្ញាក់ផ្អើលនាវេលាម៉ោង០៩ព្រឹកថ្ងៃទី០២ កក្កដា ២០១៥ នេះ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះត្រូវបានគេជួយដឹកទៅសង្គ្រោះនៅគ្លីនិកឯកជនហើយ ហើយរោងចក្រក៏ត្រូវបានបិទទ្វារជាបណ្តោះអាសន្នផងដែរ ។
ប្រភពបន្តថា ចំពោះមូលហេតុដែលធ្វើឱ្យកម្មការិនីដួលសន្លប់នេះ ជំហានដំបូងត្រូវគេសង្ស័យថា អាចបណ្តាលមកពីជាតិគីមីក្នុងក្រណាត់ដែលមានក្លិនអាក្រក់ ទើបឱ្យដួលសន្លប់បែបនេះ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព




ចែករំលែកព័តមាននេះ