ខេត្តរតនគិរី ៖ ក្មេងកំព្រាចំនួន៧នាក់ក្នុង២គ្រួសារ ជាជនជាតិដើមភាគតិចទំពួន ត្រូវឪពុកម្តាយស្លាប់ចោលដោយសារគ្រោះថ្នាក់ចរាចណ៍កាលពីថ្ងៃទី២១ មិថុនា ២០១៥ កន្លងមក កំពុងជួបបញ្ហាអត់ផ្ទះនៅ ហើយត្រូវបានអ្នកជិតខាងយកមកជាបណ្តោះអាសន្នដើម្បីរង់ចាំសប្បុរសជន ឬអង្គការមួយចំនួន មកទទួលយកទៅចិញ្ចឹម ។
ប្រភពបានឱ្យដឹងថា កូនកំព្រាទាំង៥ ១-ឈ្មោះរ៉េល វ៉ា ភេទស្រី អាយុ១៦ឆ្នាំ ២-ឈ្មោះរ៉េល អែម ភេទស្រី អាយុ១៤ឆ្នាំ ៣-ឈ្មោះ រ៉េល ចន្ទ្រា ភេទស្រី អាយុ៧ឆ្នាំ ៤-ឈ្មោះរ៉េល ភូម៉ា ភេទប្រុស អាយុ៦ឆ្នាំ និង៥-ឈ្មោះរ៉េល មាលា ភេទស្រី អាយុ៥ឆ្នាំ ។
ចំណែកគ្រួសារមួយទៀត ដែលត្រូវម្តាយស្លាប់ដោយគ្រោះថ្នាក់ចរាចរដែរនោះ បន្សល់ទុកនៅកូនចំនួន២នាក់ និងឪពុកកំសត់
ម្នាក់ ដោយបុរសជាឪពុកឈ្មោះចាន់ ជាង ហៅញ៉ាញ់ អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ជាអ្នកធ្វើចំការ មានកូនទី១-ឈ្មោះជាង សុនីសា ភេទស្រី អាយុ២ឆ្នាំ និងកូនប្រុសទើបតែបាន២ខែ មានឈ្មោះជាង រតនា ទាំង២គ្រួសារខាងលើនេះ រស់នៅភូមិភ្នំ សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី ។
អ្នកយកព័ត៌មានកោះសន្តិភាពប្រចាំខេត្តរតនគិរី បានទៅដល់កន្លែងកូនកំព្រាទាំង៥នោះ និងឪពុកព្រមទាំងកូនចំនួន២នាក់នោះហើយ ពិតជាកំសត់ និងមានការខ្វះខាតប្រាកដមែន សូមសប្បុរសជនក្នុង និងក្រៅប្រទេស មេត្តាជួយឧបត្តម្ភដល់ក្រុមគ្រួសារទាំងអស់នេះផង ។
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>


ចែករំលែកព័តមាននេះ