ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេឃ​ភ្លៀង រត់ទៅ​សា​ខោអាវ ត្រូវ​ដើមឈើរ​លំបាក់​សង្កត់​ស្លា.ប់​

8 ឆ្នាំ មុន

ខេត្ត​កំពង់​ធំ​ ៖ ​កម្មករ​ម្នាក់​បាន​ស្លា.ប់​ភ្លាម​ៗដោយសារ​ដើមឈើ​១​ដើម​រលំ​ធ្លាក់​សង្កត់ពីលើ ខណៈរ​ត់ទៅ​សា​​ខោអាវ​ពេល​មេឃ​ភ្លៀង កាលពី​វេលា​ម៉ោង​៣ និង៥០នាទីរសៀល ​ថ្ងៃ​ទី​២២ មិថុនា ​​២០១៥

ខេត្ត​កំពង់​ធំ​ ៖ ​កម្មករ​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗដោយសារ​ដើមឈើ​១​ដើម​រលំ​ធ្លាក់​សង្កត់ពីលើ ខណៈរ​ត់ទៅ​សា​​ខោអាវ​ពេល​មេឃ​ភ្លៀង កាលពី​វេលា​ម៉ោង​៣ និង៥០នាទីរសៀល ​ថ្ងៃ​ទី​២២ មិថុនា ​​២០១៥ នៅ​ចំណុច​ខាងលិច​គល់​ស្ពាន​បាក់​ស្នា ក្នុង​ឃុំ​ក្រយា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

​ពាក់ព័ន្ធ​ឧប្បត្តិហេតុ​គ្រោះ​ធម្មជាតិ​រលំ​ដើមឈើ​ធ្លាក់​សង្កត់​លើ​នេះ ត្រូវ​បាន​សមត្ថកិច្ច​នគរ​​បាល​ស្រុក​ស​ន្ទុ​ក​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ វុ​ធ សុធា​រ៉ា អាយុ​៣៧​ឆ្នាំ ជា​កម្មករ​ដាំ​កូន​ឈើ មាន​ទីលំនៅ​រាជធានី​ភ្នំពេញ ​។

​​ប្រភព​បាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មាន​ទីលំនៅ​រាជធានី​ភ្នំពេញ តែត្រូវ​បានមន្ត្រី​រដ្ឋបាល​ព្រៃឈើជួល​មក​ជួយ​រៀបចំ​សួន និង​ទីតាំង​ដាំ​កូន​ឈើនៅក្នុងភូមិ​សាស្ត្រ​ឃុំ​ក្រយា ​ស្រុក​សន្ទុក​។ ក្រោយ​ឧ​ប្បត្តិ​ហេតុ​កើតឡើង​សាកសព​ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យតាម​ប្រពៃណី ៕​​