ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​បរទេស​ម្នាក់ ពាក់ព័ន្ធ​ពី​បទ​បង្ក​ហិ.ង្សា​ដោយ​ចេតនា

8 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ សហការ​ជាមួយ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ កាលពី​ម៉ោង​០៧​យប់​ថ្ងៃ​ទី​២២ មិថុនា ២០១៥ បាន​ធ្វើការ​ឡោម​ព័ទ្ធ​ចាប់​ជនបរទេស​ចំនួន​៣​នាក់ ខណៈ​ពួក​គេ​កំពុង​ផឹកស៊ី​នៅ​ក្នុង​ភោជនីយដ្ឋាន​ផលិត​ស្រា​បៀរ Five men ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​១ ក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះ​សី​

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ សហការ​ជាមួយ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ កាលពី​ម៉ោង​០៧​យប់​ថ្ងៃ​ទី​២២ មិថុនា ២០១៥ បាន​ធ្វើការ​ឡោម​ព័ទ្ធ​ចាប់​ជនបរទេស​ចំនួន​៣​នាក់ ខណៈ​ពួក​គេ​កំពុង​ផឹកស៊ី​នៅ​ក្នុង​ភោជនីយដ្ឋាន​ផលិត​ស្រា​បៀរ Five men ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​១ ក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះ​សី​ហនុ ខេត្ត​ព្រះ​សីហ​នុ ។

ជនបរទេស​ទាំង​២​នាក់ ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន​ត្រូវ​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ភ្លាម​ៗ ដើម្បី​ធ្វើការ​សាក​សួរ ពាក់ព័ន្ធ​ពី​បទ​បង្ក​ហិង្សា​ដោយ​ចេតនា ដែល​មាន​ស្ថាន​ទម្ងន់ទោស​ដែល​បាន​ប្រព្រឹត្តិ​នៅ​ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ កាលពី​ថ្ងៃ​ទី​១៣ កុម្ភៈ ២០១៥ កន្លង​មក ក្នុង​កាស៊ីណូ Queen Co ។

ជនជាប់សង្ស័យ​ទាំង​៣​នាក់​ខាងលើ ក្រោយ​ពី​ធ្វើការ​សាកសួរ​អស់​ជា​ច្រើន​ម៉ោង ២​នាក់​ត្រូវ​បាន​ដោះ​លែង​វិញ (​គ្មាន​ការ​ពាក់ព័ន្ធ​) ជនសង្ស័យ​ដែល​ចាប់ខ្លួន​មានឈ្មោះ ROMAN DRAGOMIR ភេទ​ប្រុស កើត​ថ្ងៃ​ទី​២១ មក​រា ១៩៧៦ កាន់​លិខិតឆ្លងដែន​លេខ ៧១៧៧០៤៤៧៣ ។

គួរ​បញ្ជាក់​ថា ជនជាប់ចោទ​ខាងលើ​នេះ កាលពី​ថ្ងៃ​ទី​១៣ កុម្ភៈ ២០១៥ កន្លង​មក ពួក​គេ​រួម​និង​បក្សពួក​មួយ​ចំនួន​ទៀត បាន​ធ្វើ​សកម្ម​ភាព​ប្រើប្រាស់​កាំភ្លើងខ្លី​ជា​កាំភ្លើង​ប្រភេទ​ទំនើប អាច​ប្រើ​គ្រាប់​ពិត​, គ្រាប់​ខ្យល់​, គ្រាប់ឃ្លី និង​ប្រព័ន្ធ​ឆក់​ធ្វើការ​វាយប្រហារ​ទៅ​លើ​ជន​រង​គ្រោះជា​ជនជាតិ​រុ​ស្សី​ដូច​គ្នា បណ្តាល​ឱ្យ​របួសធ្ងន់ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព