ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​បរទេស​ម្នាក់​ស្រវឹង​ស្រា​បើក​ម៉ូតូ​បុក​ទម្លាយ​ទ្វារ​​​ផ្ទះ​១ល្វែង​ ពេល​ម្ចាស់​ផ្ទះ​ចេញ​មក​សួរ ដេញ​វាយ​ម្ចាស់ផ្ទះទៀត

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ ​បុរស​ជនជាតិ​បរទេស​ម្នាក់​ស្រវឹងស្រា​ជោកជាំ​​​បានបើក​ម៉ូតូ​ធំម៉ាកហាក់​ឡី ពណ៌​ខ្មៅ មួយ​គ្រឿង​ក្នុង​ល្បឿន​លឿន​ ហើយ​បាន​បត់​ឆ្វេង​ត្រលប់​ក្រោយ​​​ជ្រុល​ចង្កូត​ទៅ​បុក​ទ្វារផ្ទះ​១​ល្វែងបណ្តាលឱ្យ​​​​បាក់​ធ្លាយ​កៀប​ជាប់​ទៅ​មុខ​លែង​រួច តែ​មិន​បណ្តាល​ឱ្យ​មាន​អ្នក​រង​របួស​ទេ​។

ក្រោយ​កើតហេតុ​ភ្លាមៗ ម្ចាស់ផ្ទះ​បាន​ចេញ​មក​សួរនាំ ​​ត្រូវ​ជនបរទេស​ស្រវឹងស្រា​ជោកជាំ​នោះ​ដេញ​វាយ បង្កឱ្យ​មាន​ភាព​ភ្ញាក់ផ្អើល​ដល់​ប៉ូ​លិស​អន្តរាគមន៍​ខណ្ឌ​សែន​សុខ កាលពីរ​វេលា​ម៉ោង​២​ និង​១០​នាទី​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​១៦ ​មិថុនា ​២០១៥​។

​ជនបរទេស​ស្រវឹងស្រា​ខាងលើ​ឈ្មោះ​ JUUSO MIIKKAAEL ស្នាក់​នៅផ្ទះ​លេខ​២១៦​អិ​០ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ​ ​ចំណែក​ម្ចាស់ផ្ទះ​ឈ្មោះ​កែវ សិលា អាយុ​៣៤​ឆ្នាំ ជា​កម្មករ​កាត់ដេរ​សម្លៀក​បំពាក់ សាន់​ឡុ​ង ស្នាក់​នៅផ្ទះ​ល្វែង​លេខ​២៧B  ក្រុម​៦ ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>