ខេត្តកំពង់ឆ្នាំង ៖ ដោយសារតែសតិមិនប្រក្រតី ស្ត្រីម្នាក់បានក្លាយជាចំណីប្រុសព្រានតណ្ហាដល់ទៅ២លើក រហូតប្រសូតបានកូនប្រុសម្នាក់ ដែលពេលនេះមានអាយុ២០ថ្ងៃហើយ ប៉ុន្តែរកមុខឪពុកចិត្តអប្រីយ៍មិនឃើញ ដោយមិនហ៊ានចេញមុខមកទទួលខុសត្រូវ ធ្វើឱ្យក្រុមគ្រួសារស្ត្រីរងគ្រោះមានកាឈឺចាប់ សម្រេចចិត្តមិនលាក់បាំងទៀត បានផ្តល់ព័តមានរឿងអាស្រូវនេះ ដើម្បីឱ្យជួយរក
យុត្តិធម៌ដល់នាងជាមនុស្សពិការផង ព្រោះថាកន្លងទៅ មានការប្តឹងដល់សមត្ថកិច្ច និងបានចុះសាកសួរធ្វើកំណត់ហេតុដែរ តែមកដល់ពេលនេះ ប្រៀបបាននិងរាវម្ជុលក្នុងបាតសមុទ្រ ។
រឿងរ៉ាវអាស្រូវនេះ កើតឡើងនៅភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ជំនួសការបកស្រាយឱ្យស្ត្រីដែលមានសតិមិនប្រក្រតី លោក ឃួន សុធន់ មេភូមិត្រពាំងស្បូវ បាននិយាយថា ស្ត្រីដែលត្រូវគេចាប់រំលោភរហូតបានកូនមួយខាងលើនេះ នាងមានឈ្មោះ អាយុ៣៣ឆ្នាំ ជាកូនកំព្រា ដែលឪពុកម្តាយស្លាប់ចោលជាយូរមកហើយ ។ នាងមានប្អូនប្រុសម្នាក់ទៀត តែបានបែកទៅរស់នៅជាមួយប្រពន្ធ ។ សព្វថ្ងៃនាងត្រូវបានជីដូនឈ្មោះយាយតេន ហាន អាយុ៦៥ឆ្នាំ ដែលនៅភូមិឃុំជាមួយគ្នា ជាអ្នកមើលថែរស្ត្រីខាងលើនេះ។
លោកមេភូមិខាងលើ បានឱ្យដឹងទៀតថា អ្នកដែលរំលោភនាងនោះ គឺនាងស្គាល់មុខ និងស្គាល់ឈ្មោះច្បាស់ណាស់ គឺជាយុវជនម្នាក់ ដែលមានអាយុទើបតែជាង២០ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំជាមួយនិងនាងដែរ ។ ហើយឈ្មោះនេះ នាងតែងតែឆ្លើយប្រាប់គេ និងសមត្ថកិច្ចថា គឺបានចាប់អូសដៃនាងចូលក្នុងព្រៃ ហើយធ្វើសកម្មភាពរំលោភនាង ដោយលើកទី១ រំលោភនាងនៅពេលទៅបេះស្លឹកល្ងៀងនៅក្នុងព្រៃខាងលិចភូមិ និងលើកទី២ ក៏នៅទីដដែលនោះដែរ នៅពេលដែលនាងត្រឡប់ពីផ្ទះអ្នកភូមិម្នាក់ ដែលនៅក្បែរនោះ ។ ទាំង២លើកនេះ ជននោះតែងតែគំរាមនាងថា បើហ៊ានប្រាប់គេឱ្យដឹងពីរឿងនេះ គេនឹងអារ.កនាងសម្លាប់ចោល។
ចែករំលែកព័តមាននេះ