ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌មាន​បន្ថែម​ស្តី​ពី​ការ​បាញ់ប្រហារ​នៅ​ក្នុង​ហាង​គុយ​ទាវឆ្នាំងភ្លើង​សឹង​ហ៊ឹ​ភ្នំពេញ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មាន​ករណី​បាញ់ប្រហារ​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​៧​យប់​ថ្ងៃ​ទី​១៤ មិថុនា ២០១៥ នៅ​ក្នុង​ហាង​គុយទាវ​ឆ្នាំងភ្លើង​សឹង​ហ៊ឹ​ភ្នំពេញ ស្ថិត​តាម​ផ្លូវ​លេខ​៦៣ កែង​ផ្លូវ​៣៩២ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន បណ្តាល​អោយ​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ។

ប្រភព​ព័ត៌មាន​ជំហាន​ដំបូង​បានអោយ​ដឹង បុរស​រង​គ្រោះ​មាន​អាយុ​ប្រហែល​៣៥​ឆ្នាំ ពាក់អាវ​ស ខោ​ខ្មៅ (​អាវ​ក្នុង​ខោ​) ជិះ​ម៉ូតូ​ម៉ាក​អាយ​ខុន ពណ៌​ទឹកក្រូច លា​យស ពាក់​ស្លាកលេខ ភ្នំពេញ 1AC-7591 តែ​ម្នាក់ឯង ចំណែកឯ​ជនសង្ស័យ​ជា​ខ្មាន់កាំភ្លើង​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម មាន​គ្នា​២​នាក់ ។

ខណៈ​ជិះ​មក​ដល់​ចំណុច​មុខ​ហាង​គុយទាវ​ឆ្នាំងភ្លើង​សឹង​ហ៊ឹ ភ្នំពេញ ជនសង្ស័យ និង​ជន​រង​គ្រោះ​ហាក់ដូចជា​ឈ្លោះ​គ្នា ពេល​នោះ​ជនរងគ្រោះ​ក៏​រត់​ចូល​ទៅ​ក្នុង​ហាង​គុយទាវ ហើយ​ខ្មាន់កាំភ្លើង​ទាំង​២​ក៏​រត់​ចូល​តាម ។ ពេល​ចូល​ទៅ​ដល់​ក្នុង​ហាង​គុយទាវ​ជន​រង​គ្រោះ​ក៏​ហូត​ខ្សែ​ក្រ​វ៉ា​ត់​ដើម្បី​ការពារ​ខ្លួន តែ​ត្រូវ​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​នោះ​ដក​កាំភ្លើង​បាញ់​២​គ្រាប់​ចំ​ជន​រង​គ្រោះ​ស្លាប់​ភ្លាម​មួយ​រំពេច ។

ក្រោយ​ពេល​បាញ់ប្រហារ ខ្មាន់កាំភ្លើង​ទាំង​២​នាក់​ក៏​រត់​សំដៅ​មក​ម៉ូតូ​របស់​ខ្លួន​ដែល​នៅ​ខាងក្រៅ ហើយ​បាញ់​ឡើង​លើ​២​គ្រាប់​ទៀត​ដើម្បី​បើកផ្លូវ​រត់គេច​ខ្លួន ។

សមត្ថកិច្ចនៅមិនទាន់អាចសន្និដ្ឋានបាននៅឡើយទេថា ការបាញ់ប្រហារជនរងគ្រោះរហូតដល់ស្លាប់នេះដោយសារមូលហេតុអ្វីទេ ។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ ៕