ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហានអាមេរិក​4នាក់​ស្លាប់​នៅ​អាហ្វហ្គានីស្ថាន

15 ឆ្នាំ មុន

ទាហាន​អាមេរិក​៤នាក់​ស្លាប់​​កាលពីថ្ងៃទី​២២ សីហា នៅ​ភាគ​ខាង​កើត និង​ភាគ​ខាងត្បូង​អាហ្វ​ហ្គានីស្ថាន ចំណែក​នៅ​ភាគ​ខាងជើង​ប្រទេស​នេះ​វិញ អតីត​ប្រមុខ​ឧទ្ទាម​ប្រឆាំង​សូវៀត​ម្នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​ការផ្ទុះ​គ្រាប់បែក​មួយ​គ្រាប់ ។ យោង​តាម​អង្គ​ការ​អូតង់​ថា ក្នុង​ចំណោម​​ទាហាន​ទាំង​៤នាក់​នេះ ទាហាន​៣នាក់ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​របស់​ពួក​បះ​បោរ​ ហើយ​ទាហាន​ទី​៤ ស្លាប់​ដោយ​សារ​ការ​ផ្ទុះ​គ្រាប់បែក​ច្នៃ​មួយ​គ្រាប់ ។ ​ការស្លាប់ទាហាន​អាមេរិក​ទាំង​៤​នាក់​នេះ​ទៀត​ ធ្វើ​ឱ្យ​ទាហាន​​បរទេស​​ស្លាប់​នៅ​អាហ្វ​ហ្គានីស្ថាន​​ក្នុង​ខែ​សីហាឡើង​ដល់​៤២នាក់ ក្នុង នោះ​មានទាហាន​អាមេរិក​២៨​នាក់ ។ ក្នុង​ខែ​កក្កដា ទាហាន​អាមេរិក​ស្លាប់​នៅ​អាហ្វ​ហ្គា​នី​ស្ថាន​មានដល់​៦៦នាក់ ធ្វើ​ឱ្យ​ខែ​នេះ​ជា​ខែ​ដែល​មានទាហាន​អាមេរិក​ស្លាប់ច្រើន​បំផុត​ ចាប់តាំង​ពី​ការ​លុក​លុយ​​ប្រទេស​នេះ​ពី​ឆ្នាំ​២០០១មក ។

ក្នុង​ខេត្ត​ហ្វារ​យ៉ាប (ភាគ​ខាងជើង​អាហ្វ​ហ្គា​នីស្ថាន) គ្រាប់បែក​មួយគ្រាប់​បញ្ជា​ឱ្យ​ផ្ទុះ​ពី​ចំងាយ​បណ្តាល​ឱ្យ​ស្លាប់​អតីត​ប្រមុខ​មូចា​ហ៊ី​ឌីន លោក​សាឡា​អាប ប៉ាហ៍​ឡាវ៉ាន ព្រមទាំង​កូន​របស់​​គេ​២នាក់ ព្រម​ទាំង​អង្គ​រក្ស​២នាក់ ។ អតីត​យុទ្ធ​ជន​ធ្លាប់​​តស៊ូ​ប្រឆាំង​ការ​លុក​លុយ​របស់​សូវៀត (ពីឆ្នាំ​១៩៧៩-៨៩) ដូចជា​លោកប៉ាហ៍​ឡា​វ៉ាន​ ជា​គោល​ដៅ​វាយ​ប្រហារ​របស់ពួក​តាលីបង់​ដែល​ចោទ​ពួក​គេ​ថា ជា​សម្ព័ន្ធ​មិត្ត​របស់​រដ្ឋា​ភិបាល​ក្រុង​កាប៊ុល ៕