ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួនច្បារ និង​របង​មុខ​មហោស្រព​ចេ​ន​ឡា ត្រូវ​​រិះគន់​ថា ជា​ទីស្នាក់អាស្រ័យ​របស់​អ្នក​សុំទាន​យ៉ាង​អនាធិបតេយ្យបំផុត

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គួរ​​កត់​​សម្គាល់ថា ទីតាំង​​សួនច្បារ និង​របង​​មុខ​មហោ​ស្រព​ចេ​ន​​ឡា ស្ថិត​ក្នុង​សង្កាត់​ផ្សារ​​ដើម​គរ ខណ្ឌទួល​គោក​ត្រូវ​​គេ​មើល​ឃើញ​​ថា បាន​ក្លាយ​ទៅជា​កន្លែង​ស្នាក់​អាស្រ័យ​​របស់​ក្រុម​អ្នក​សុំទាន​​ទាំង​​ក្មេង ទាំង​​ចាស់ និង​ពួក​គេ​នាំ​គ្នា​​បន្ទោ​របង់​យ៉ាង​​​អនាធិបតេយ្យ​ទៀត​ផង ។

រីឯ​​នៅ​របង​ទ្វារ​​ចេ​ន​ឡា​​វិញ ត្រូវ​ក្រុម​អ្នក​រត់​តាក់ស៊ី​យក​កន្លែង​ធ្វើ​ជា​ចំណតរថយន្ត ព្រោះ​គេ​អះអាង​ថា បាន​បង់លុយ​រួច​ហើយ និង​បាន​ប្រមូលផ្តុំ​គ្នា​លេងល្បែង​ទៀត​ផង ហាក់​ពុំ​ខ្លាច​នរណា​នោះ​ទេ ។

ប្រភព​បានឱ្យ​ដឹង​ថា ករណី​ទាំង​អស់នេះ​ត្រូវ​គេ​រិះគន់​ថា គឺ​កើតឡើង​ដោយសារ​តែ​អាជ្ញាធរ​មូលដ្ឋាន ជា​ពិសេស​លោក​សេង សា​រ៉​ន ដែល​​​ជា​ប្រធាន​ផ្សារ​​ដើម​គរ​​តែ​ម្តង មិន​បាន​យក​ភ្នែក​មើល​នោះ​​ទេ ហាក់ដូចជា​ត្រូវរ៉ូវ​ថ្លៃ​គ្នា​អ៊ីចឹង ទើប​បណ្តោយ​ឱ្យ​ពួក​គេ​ធ្វើ​បែប​នេះ​យ៉ាង​អនាធិបតេយ្យ​បាន ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព