ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុស​អកត្តញ្ញូវាយ​​ឪពុក​បង្កើត​នឹង​ដំបង​ឈើ​ជ្រុង​ស្លា.ប់

9 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ​ ៖​ កូនប្រុស​អកតញ្ញូម្នាក់​ឈ្មោះ ផេង ហុ​ក អាយុ​២៦​ឆ្នាំ នៅ​ភូមិ​ជី​បេះ ឃុំ​មេមត់ ស្រុក​មេមត់ ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​ បន្ទាប់​ពី​​​​យក​ឈើ​ជ្រុងវាយ​សំពង​​ក្បាល​​​ និង​ខ្លួនប្រាណឪពុក​បង្កើត​របស់ខ្លួន​​

ខេត្ត​ត្បូងឃ្មុំ​ ៖​ កូនប្រុស​អកតញ្ញូម្នាក់​ឈ្មោះ ផេង ហុ​ក អាយុ​២៦​ឆ្នាំ នៅ​ភូមិ​ជី​បេះ ឃុំ​មេមត់ ស្រុក​មេមត់ ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​ បន្ទាប់​ពី​​​​យក​ឈើ​ជ្រុងវាយ​សំពង​​ក្បាល​​​ និង​ខ្លួនប្រាណឪពុក​បង្កើត​របស់ខ្លួន​​រហូត​ស្លាប់​ ។

ហេតុ​ការ​ណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១២ និង​៣០​នាទី​​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ព្រឹកថ្ងៃ​ទី​៣ មិថុនា ២០១៥ ​។

លោក​វរ​សេនី​យ៍ត្រី ប៉េង អេ​ង​ហាក់ អធិការ​នគរបាល​ស្រុក​មេមត់បាន​ឲ្យ​ដឹង​ថា មុន​នឹង​ឈាន​ទៅដល់​ផ្ទុះ​ហិង្សា​នោះ​ ​ដំបូង​គេ​ឭសូរសំលេង​ឈ្លោះប្រកែក​គ្នាទៅ​វិញ​ទៅ​មក​តឹង​ស​សៃ​.ក ហើយ​ក៏​ឮ​សូរ​សំលេង​វាយ​ ខ​ណៈ​ពេលសាច់​ញាតិ​នាំ​គ្នា​ទៅ​មើល​ស្រាប់​តែ​ឃើញលោកតា​ឈ្មោះ​ផេង គី​ម  អាយុ​៧៥​ឆ្នាំ របួស​​​ក្បាល ​និង​ដងខ្លួន​ជា​ច្រើន​កន្លែងដេក​ដួល​ស្តូក​ស្តឹង​នៅ​នឹង​កន្លែង​។

រំពេច​នោះ​ក៏​មានការ​ភ្ញាក់ផ្អើល​ឆោ​ឡោនាំ​គ្នា​ប្រញាប់​ដឹក​លោកតា​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​មេមត់ ​តែ​ដោយ​ស្ថានភាព​របួស​មាន​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ពេក​​លោក​តាបានដាច់​ខ្យល់​​​ស្លាប់​​បាត់​ទៅ​។

មន្ត្រី​នគរបាល​ស្រុក​មេមត់​មួយ​រូបបាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ចំពោះ​មូលហេតុ​ដែល​​ឈាន​ផ្ទុះ​អំពើ​ហិង្សា​​​នេះនៅ​មិន​ទាន់​ទម្លាយ​ឲ្យ​ដឹងនៅឡើយ​ទេ ដោយសារ​តែ​សាច់ញាតិ​សព​បានយំទួញសោក​គ្រប់​ៗ​គ្នា ។ ​តាម​ប្រភព​​ក្រៅផ្លូវការ​បាន​ឱ្យ​ដឹង​ថា កូនប្រុស​រូប​នោះ​បាន​បែកថ្នាំ​ញៀន​ផង​ដែរ ៕