ខេត្តតាកែវ ៖ មានក្រុមហ៊ុនចំនួន៣ កំពុងតែមមារញឹកយ៉ាងខ្លាំង ក្នុងការនាំចូលត្រីចញ្ចឹមគ្រប់ប្រភេទពីស្រុកយួន ចូលមកតាមច្រកទ្វារភ្នំដិនក្នុងស្រុកគិរីវង់ ខណៈដែលគដឹងថា ក្នុងមួយយប់មានចំនួនរាប់សិបតោនទាំងស្របច្បាប់ និងអត់ច្បាប់ផងដែរ ។
ប្រភពបានឱ្យដឹងថា ក្រុមហ៊ុនមួយមានច្បាប់មួយពីនាយកដ្ឋានជលផលអនុញ្ញាតឱ្យនាំចូលត្រីស មានត្រីក្រាញ់ ស្រីឆ្ពិន ត្រីអណ្តែង ត្រីប្រា តែគេដឹងថា ក្រុមហ៊ុននេះបានលួចបង្កប់ត្រីរ៉ស់ ត្រីឆ្តោដឹកចូលទលក់ចែកចាយនៅតាមផ្សារនានាក្នុងខេត្ត និងរាជធានីភ្នំពេញជារៀងរាល់យប់ ។ លើសពីនេះទៀត ក្នុងពែកមីអនុញ្ញាតឱ្យដឹកត្រឹមតែ២០តោនទេក្នុងមួួយយប់ តែក្រុមហ៊ុននេះដឹកចូលរហូតដល់៣០-៤០តោនឯណោះ ដែលករណីនេះកើតឡើងជាយូរណាស់មកហើយ ។
ពាក់ព័ន្ធទៅនិងករណីខាងលើនេះ លោកសៅ កុសល នាយខណ្ឌរដ្ឋបាលជលផលខេត្តតាកែវ បានឱ្យកោះសន្តិភាពដឹងតាមទូរស័ព្ទថា ក្រុមហ៊ុនដែលកំពុងមានច្បាប់អនុញ្ញាតនាំត្រីចិញ្ចឹមចូលមកពីស្រុកយួនរាល់យប់គឺមានចំនួន៣ តែលោកឮថា នៅសល់តែ២ក្រុមហ៊ុនប៉ុណ្ណោះ គឺក្រុមហ៊ុនសុវណ្ណារី និងក្រុមហ៊ុនលោកវណ្ណ ។
ប្រភពបន្តថា លោកក៏ទទួលស្គាល់ថា ក្រុមហ៊ុនទាំងនេះបានលួចនាំចូលត្រីហាមឃាត់ដែរ ខណៈដែលគេប្រាប់គាត់ថា គ្រាន់តែ ដឹកឆ្លងកាត់តែប៉ុណ្ណោះ គឺយកទៅលក់នៅស្រុកថៃទេ បច្ចុប្បន្នលោកនឹងចុះស្រាវជ្រាវផងដែរលើបញ្ហានេះ ។
ចែករំលែកព័តមាននេះ