រាជធានីភ្នំពេញ ៖ សាកសពស្ត្រីម្នាក់បានត្រូវអ្នកភូមិប្រទះឃើញនៅក្នុងបឹងទំនប់ស្រូវបង្កការភ្ញាក់ផ្អើលនៅម៉ោងប្រមាណ៦ល្ងាចថ្ងៃទី៣១ ឧសភា ២០១៥ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានបញ្ជាក់ឲ្យដឹងជំហានដំបូងទៀតថា ស្ត្រីដែលស្លាប់ឈ្មោះ ម៉ៅ លក្ខណ៍ អាយុ២៦ឆ្នាំ ជានិស្សិតឆ្នាំទី៤នៃវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ស្នាក់នៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ សេចក្តីរាយការណ៍បានបន្តថា សមត្ថកិច្ចបានដាក់ការសង្ស័យថា ស្ត្រីដែលស្លាប់ខាងលើធ្វើអត្តឃាតលោតទឹកសម្លាប់ខ្លួន ព្រោះរកឃើញលិខិតបណ្តាំមួយសរសេរថា ” លើលោកនេះគួរឲ្យខ្លាចណាស់ ” និងបានសុំទោសលាឪពុកម្តាយ ។
ព័ត៌មានលម្អឹតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ