ខេត្តកណ្តាល ៖ នគរបាលក្រុងតាខ្មៅបានចាប់ខ្លួនបុរស២នាក់បងប្អូនបង្កើត បន្ទាប់ពីពួកគេប្រដាប់ដោយពូថៅ និងដែកបំពង់ទីបបាននាំគ្នាស្ទាក់ផ្លូវព្រួតគ្នាវាយបុរសជាបងថ្លៃបណ្តាលឱ្យរបួសធ្ងន់ កាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី៣០ ឧសភា នៅចំណុចក្បែរគល់ស្ពានក្រពើហា ស្ថិតក្នុងភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។
មន្ត្រីនគរបាលព្រហ្មទណ្ឌក្រុងតាខ្មៅបានឱ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះប៉ុល ចាន់ដេត ភេទប្រុស អាយុ៤៤ឆ្នាំ និងម្នាក់ទៀតឈ្មោះប៉ុល កែវ ភេទប្រុស អាយុ៣៧ឆ្នាំ អ្នកទាំង២ជាបងប្អូនបង្កើតគ្នា មានទីលំនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ។
រីឯជនរងគ្រោះឈ្មោះឃុត សុខា ភេទប្រុស អាយុ៥១ឆ្នាំ ត្រូវជាបងថ្លៃជនសង្ស័យខាងលើ រស់នៅភូមិសង្កាត់ជាមួយគ្នា។ ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ ។ ជនរងគ្រោះបានប្រាប់ឱ្យដឹងថា មូលហេតុដែលជនសង្ស័យព្រួតវាយរូបគាត់ គាត់សង្ស័យដោយសាររឿងគំនុំចាស់៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ