ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​អ្នក​ជក់​ស៊ី​ហ្សា​៣១​​នាក់ នៅ​ក្លិប​កម្សាន្ត​ «​ហែង​អូ​វើ​អេ​វ​វិ​ន​ញូ​»

8 ឆ្នាំ មុន

​រាជ​ធានីភ្នំពេញ​៖ ក្លិប​កម្សាន្ត​​​ឈ្មោះ ​«​ហែង​អូ​វើ​អេ​វិ​ន​ញូ​» ​​​ដែល​​​​​​​​ប្រើប្រាស់​គ្រឿងញៀ.ន​ប្រភេទ​ស៊ី​ហ្សា ​​គេ​ឃើញ​មាន​យុវវ័យ​ប្រុស​-​ស្រី​ជា​ច្រើន​នាក់

​រាជ​ធានីភ្នំពេញ​៖ ក្លិប​កម្សាន្ត​​​ឈ្មោះ ​«​ហែង​អូ​វើ​អេ​វិ​ន​ញូ​» ​​​ដែល​​​​​​​​ប្រើប្រាស់​គ្រឿងញៀន​ប្រភេទ​ស៊ី​ហ្សា ​​គេ​ឃើញ​មាន​យុវវ័យ​ប្រុស​-​ស្រី​ជា​ច្រើន​នាក់​ ​ចូល​ទៅ​ផឹកស៊ី​រាំ​សប្បាយ​ ហើយ​​ក្លិប​នេះ​​​​​ទើប​តែ​បើក​បាន​​២​​សប្ដា​ហ៍​ប៉ុ​ណ្ណាះ​ ក៏ត្រូវ​បាន​សមត្ថកិច្ចខណ្ឌចំការមន​សហ​ការ​ជាមួយ​​​​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​​​ចុះ​បង្ក្រាប ​​កាលពី​វេលា​ម៉ោង​៨​​យប់​ថ្ងៃ​ទី​៣០ ​ឧសភា​ ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣២០​ ផ្ទះ​លេខ​១៣​ ​ក្រុម​៣១​ ​ភូមិ៦​ ​សង្កាត់​បឹង​កេងកងទី៣​ ​ខណ្ឌចំការមន ​។

ករណី​ចុះ​បង្ក្រាប​កន្លែង​ជក់​ស៊ី​ហ្សា​ខាងលើ​នេះ​​ ​ដឹកនាំ​ដោយ​លោក ​ហ៊ា​ង ​ថា​រ៉េ​ត ​អធិការរង​ខណ្ឌចំការមន ​​​លោក​​ព្រះ​រាជអាជ្ញា​ ជា​ ម៉េ​ត ​​និង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ​រួម​ជាមួយ​​អា​ជ្ងា​ធរ​មូលដ្ឋាន​​ ​​សមត្ថកិច្ច​​​ឃាត់ខ្លួន​អ្នក​ជក់​ស៊ី​ហ្សាប្រមាណ​៣១​​នាក់ ​(​ស្រី៩​​នាក់) ​ ។ ​ទោះ​​ជាយ៉ាងណា​​ក្តី អ្នក​ទាំង​អស់នេះ​​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​ ។ សមត្ថកិច្ច​ដកហូត​​​បាន​វត្ថុតាង ឧបករណ៍​ជក់​ស៊ី​ហ្សា​ចំនួន៣៨​បំពង់​ ​​​ម៉ូតូ​ចំនួន១២​​គ្រឿង និង​រថយន្ត២​​គ្រឿង ​។

សូម​រំឭក​​ថា សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តីណែនាំ​ឲ្យ​បញ្ឈប់​ការ​ប្រើប្រាស់​គ្រឿងញៀន ប្រភេទ​ស៊ី​ហ្សា នៅ​តាម​ក្លិប​កម្សាន្ត និង​បារ​នានា ​ដែល​​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​​​ ៕