រាជធានីភ្នំពេញ ៖ ទីតាំងជក់ស៊ីសាក្នុងក្លិប «សាហារ៉ា» មួយកន្លែង ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលប្រឆាំងគ្រឿងញៀនក្រសួងផ្ទៃ បានធ្វើការចុះបង្ក្រាប កាលពីវេលាម៉ោង០៨ និង៤៥នាទីយប់ថ្ងៃទី៣០ ឧសភា ២០១៥ នេះ ស្ថិតនៅដីឡូត៍មួយកន្លែង ខាងក្រោយស្ថានទូតអូស្ត្រាលី ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ប្រភពបានឱ្យដឹងថា ការចុះបង្ក្រាបនោះ ត្រូវកម្លាំងធ្វើការឃាត់ខ្លួនអ្នកជក់មានចំនួនជាង៥០នាក់ដែរ ក្នុងនោះមានប្រុស មានស្រី តែមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ហើយកម្លាំងបានដកហូតកំណាត់ជក់ចំនួន១គីឡូក្រាម, បំពង់សម្រាប់ជក់២០, ម៉ូតូ២៩គ្រឿង និងដកហូតសម្ភារក្លិបមួយចំនួនផងដែរ ។
បច្ចុប្បន្ន មនុស្សជាង៥០នាក់ រួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅនាយកដ្ឋានប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ដើម្បីរង់ចាំការដោះស្រាយ ។
គួរកត់សម្គាល់ថា ទីតាំងជក់ស៊ីសាខាងលើត្រូវគេដឹងថា បើកជាយូរយាណាស់មកហើយ តែគេមិនដែលឃើញមានអាជ្ញាធរមូលដ្ឋានណា ចុះមកបង្ក្រាបនោះទេ ហាក់ដូចជាត្រូវរ៉ូវគ្នាអ៊ីចឹង ។
ចែករំលែកព័តមាននេះ